នគរបាលស្រុកមេមត់ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងសារធាតុញៀន ខណៈកំពុងត្រួតពិនិត្យជាតិផ្ទុះ 

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ មនុស្ស៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ធ្វើការឃាត់រួមនិងវត្ថុតាងសារធាតុញៀនជាក់ស្តែង ។ ការឃាត់ខ្លួនជនសង្ស័យនេះ ខណៈសមត្ថកិច្ចកំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅវេលាម៉ោង៧និង ៤០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៦ ។

លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា នៅម៉ោងពេលខាងលើ កំលាំងជំនាញប្រឆាំងគ្រឿងញៀនបានចុះល្បាត ត្រួតពិនិត្យអាវុធជាតិផ្ទុះក្នុងភូមិសាស្ត្រស្មុញ ស្មាញក្នុងស្រុកមេមត់ ចំការកៅស៊ូរដ្ឋ ស្ថិតក្នុងភូមិបុរីជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឃើញជនគួរឲ្យសង្ស័យ២នាក់ ១-ឈ្មោះ សេន រំម៉ាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិ ខ្មែរ-ឥស្លាម រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ , ២-ឈ្មោះ ស៊ឹង ចេក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជិះម៉ូតូ១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ទឹកសមុទ្រ នៅចំណុចខាងលើ ។

ឃើញដូច្នេះម្លាំងយើងបានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរ បានរកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់ ដែលឈ្មោះ សេន រំម៉ាលី បានទំលាក់ ចោលលើដី ។ កម្លាំងយើងបានឃាត់ខ្លួនបញ្ជូនជនសង្ស័យទាំង២និងម៉ូតូ១គ្រឿង រួមនិងវត្ថុ តាងថ្នាំប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ ។

លោកបន្តថា តាមចំលើយរបស់ឈ្មោះ សេន រំម៉ាលី ថាថ្នាំចំនួន២កញ្ចប់នេះ បានទិញពីឈ្មោះ ម៉ាន ភ័រ ហៅ ម៉ឺស ភេទប្រុស អាយុ៣៥ ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិបុរីតេជោសែន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពីទទួលបាននូវចំលើយរបស់ជនសង្ស័យខាងលើកំលាំងយើងបានបន្តឃាត់ខ្លួនឈ្មោះ ម៉ាន ភ័រ ហៅ ម៉ឺស នៅចំណុចមុខខារ៉ាអូខេយីហោរតនៈឥសាន បញ្ចូនមកកាន់អធិការដ្ឋាន នគរបាលស្រុកមេមត់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមច្បាប់ ៕ វណ្ណះ

...

12-12-2016-18 12-12-2016-19 12-12-2016-20

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print