វិភាគព័ត៌មានអន្តរជាតិ៖ លោក Gentiloni ធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់អីុតាលីអឺរ៉ុបកាន់តែបែកបាក់

ចែករំលែក៖

ពេលដែលលោក Paolo Gentiloni ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ ប្រទេសអីុតាលីនោះត្រូវបានគេរំពឹងថា នឹងមានការប្រែប្រួលនៅក្នុងទំនាក់ទំនង ន្តរជាតិ ពិសេសរវាងអឺរ៉ុបនឹងរុស្ស៊ី។

កាលពីថ្ងៃទី១១ ខែធ្នូ ប្រធានាធិបតី អីុតាលីលោក Sergio Mattarella បាន សម្រេចជ្រើសរើសយករដ្ឋមន្ត្រីការបរទេស Paolo Gentiloni ធ្វើជានាយករដ្ឋមន្ត្រី ថ្មីរបស់ប្រទេសនេះជំនួសលោក Matteo Renzi ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ក្រោយការបរាជ័យក្នុងការបោះឆ្នោតប្រជាមតិកែទម្រង់ រដ្ឋធម្មនុញ្ញ។

ចំពោះស្ថានភាពខាងលើលោក Gentiloni នឹងចាប់ផ្តើមប្រឹក្សាជាមួយបណ្តាគណ បក្សដើម្បីបង្កើតរដ្ឋាភិបាលថ្មីអីុតាលីក្នុងពេលដែលកិច្ចប្រជុំសហគមន៍អឺរ៉ុបនឹងត្រូវរៀបចំនៅថ្ងៃទី១៥ ខែធ្នូ ខាងមុខ។

ប្រសិនបើនាយករដ្ឋមន្ត្រីថ្មីទទួលបានជោគជ័យនៅក្នុងការអូសទាញបណ្តា គណបក្សឲ្យចូលរួមជាមួយនោះរដ្ឋាភិបាល ថ្មីនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។ ផ្ទុយទៅវិញប្រធានាធិបតី Mattarella អាចបញ្ជូនមនុស្សថ្មីទៅជំនួសវិញប្រសិនបើការ រៀបចំមិនបានជោគជ័យទេនោះ។

លោក Paolo Gentiloni អាយុ៦២ឆ្នាំ គឺជាអតីតអ្នកសារព័ត៌មានក្រោយមកគឺជារដ្ឋមន្ត្រីក្រសួងព័ត៌មានអីុតាលីក្រោមរដ្ឋាភិបាលលោក Romano Prodi ។ លោកក៏ជាសមាជិកបង្កើតគណបក្សប្រជាធិបតេយ្យ PD និងជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អតីតនាយករដ្ឋមន្ត្រី Renzi ផងដែរ។

ក្នុងរយៈពេលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអីុតាលីក្នុងរយៈពេលពីឆ្នាំ២០១៤-២០១៦ លោក Gentiloni ក៏បានជំរុញឲ្យដៃគូជួយចែករំលែកជនភៀស ខ្លួនផងដែរ។ ក្រៅពីនេះលោកបានជំរុញឲ្យ មានកិច្ចពិភាក្សាស្តីអំពីវិបត្តិនៅក្នុងប្រទេស ស៊ីរីទៀតផង។

សន្តិសុខពិភពលោកនឹងមានការផ្លាស់ប្តូរ?

នៅពេលដែលលោក Paolo Gentiloni ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្ត្រីថ្មីអីុតាលីត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ ប្តូរជាទ្រង់ទ្រាយធំនៅក្នុងទំនាក់ទំនងអន្តរជាតិនាពេលខាងមុខ។ លោក Paolo Gentiloni ជាមនុស្សដែលមានទស្សនៈស្និទ្ធ នឹងរុស្ស៊ី ហើយលោកធ្លាប់ព្រមានអឺរ៉ុបថា ការបញ្ជូនកម្លាំងទាហានទៅកាន់ភាគខាងកើតអ៊ុយក្រែនគឺមិនបានផ្តល់ផលប្រយោជន៍ អ្វីនោះឡើយ។ ជាមួយគ្នានោះលោកក៏ បានអំពាវនាវឲ្យមានការដកទណ្ឌកម្ម ជាមួយរុស្ស៊ីវិញ ក្រោយពេលអឺរ៉ុបបានអនុ វត្តជាយូរណាស់មកហើយនោះ។

រយៈពេលកន្លងមកអីុតាលីគឺជាប្រទេស ដែលរងឥទ្ធិពលយ៉ាងខ្លាំងពីការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយផលិតផលនានារបស់អីុតាលីមិនអាចនាំចូលទៅកាន់រុស្ស៊ីបាន។

មិនថាតែប្រទេសអីុតាលីប៉ុណ្ណោះទេដែល រងផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌ កម្មទៅលើរុស្ស៊ី គឺប្រទេសជាច្រើនទៀតក៏ប៉ះពាល់ដែរដូចគ្នាក្នុងនោះមានបារាំងនិងអាល្លឺម៉ង់ជាដើម។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ 3Sat របស់អាល្លឺម៉ង់ សាស្ត្រា ចារ្យ Gerhard Mangott មកពីមហាវិទ្យា ល័យ Innsbruck ផ្នែកទំនាក់ទំនងការបរទេសបានបញ្ជាក់ថា គោលនយោបាយនៃការខិតខំរបស់រុស្ស៊ីទៅលើប្រទេសលោកខាងលិចពិតជាឥតប្រយោជន៍មិនប៉ះពាល់ដល់គោលនយោបាយការបរទេសរបស់ រុស្ស៊ីនោះឡើយ។

លោក Gerhard Mangott បានលើក ឡើងថា ការដាក់ទណ្ឌកម្មទៅលើរុស្សីគឺជា នយោបាយខុសឆ្គងរបស់លោកខាងលិច ធ្វើឲ្យលោកខាងលិចត្រូវខាតបង់សេដ្ឋកិច្ចយ៉ាងច្រើន។

តាមរបាយការណ៍របស់ប្រទេសអាល្លឺម៉ង់បានបង្ហាញឲ្យឃើញថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបានធ្វើឲ្យពលរដ្ឋអាល្លឺម៉ង់ជាង៦០ពាន់នាក់បាត់បង់ការងារធ្វើ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសតំបន់អឺរ៉ុបខាតបង់ទឹកប្រាក់រាប់រយពាន់លានអឺរ៉ូ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែធ្នូ ក្នុងឱកាសខួបពីរឆ្នាំថ្ងៃដែលលោក Donald Tusk កាន់តំណែងជាប្រធាន គណៈកម្មាធិការអឺរ៉ុបលោកបានបញ្ជាក់ថា អឺរ៉ុបនៅតែរក្សាការដាក់ទណ្ឌកម្មរុស្ស៊ី។ បន្តែលោកបន្តទៀតថា ការដែលរក្សាការ ឯកភាពគ្នាក្នុងគោលនយោបាយចំពោះ រុស្ស៊ីអាចជួបផលលំបាកក្រោយពេល លោក ដូណាល់ ត្រាំ ឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក។

លោក Donald Tusk អតីតនាយករដ្ឋ មន្ត្រីប៉ូឡូញនៅតែទទួលបានការគាំទ្រខ្ពស់ ពីប្រទេសបារាំង អាល្លឺម៉ង់ និងអាមេរិក ក្នុងការបន្តសកម្មភាពទប់ស្កាត់ និងការ ពង្រីកកម្លាំងយោធារបស់រុស្ស៊ី។

ប្រធានសហគមន៍អឺរ៉ុប Donald Tusk សង្ឃឹមថា អឺរ៉ុប នឹងអូសបន្លាយពេលវេលាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីបន្ថែម៦ខែទៀត ហើយគម្រោងនោះនឹងត្រូវសហគមន៍ អឺរ៉ុបអនុម័តនៅខែមករា ឆ្នាំ២០១៧។

លោក Donald Tusk បញ្ជាក់ថា ប្រធា នធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រាំ បានយកចិត្តទុកដាក់ទៅលើបញ្ហាអង់គ្លេស ចាកចេញពីអឺរ៉ុបជាងការប្រឆាំងនឹងរុស្ស៊ី។ ចំណុចទាំងនោះហើយបានធ្វើឲ្យប្រទេសតំបន់អឺរ៉ុបជួបផលលំបាកយ៉ាងខ្លាំងក្នុងការអនុវត្តនយោបាយប្រឆាំងរុស្ស៊ី។

សហគមន៍អឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មលើរុស្ស៊ីតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្រោយពេលរុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀរបស់អ៊ុយក្រែនស្ថិតនៅក្នុងការគ្រប់ គ្រងរបស់ខ្លួន។

នៅពេលនេះមេដឹកនាំនៅក្នុងតំបន់អឺរ៉ុបជាច្រើនបានងាក់ទៅរករុស្ស៊ីវិញ ក្នុងនោះមានទាំងបេក្ខភាពប្រធានាធិបតីបារាំង ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះប្រធានាធិបតីថ្មីអាមេរិកលោកដូណាលត្រាំក៏មានទំនាក់ ទំនងល្អប្រសើរជាមួយរុស្ស៊ីដែរ។
ទាំងនោះហើយក្នុងពេលដ៏ខ្លីខាងមុខ អឺរ៉ុបអាចនឹងត្រូវបញ្ចប់ការដាក់ទណ្ឌកម្មទៅ លើរុស្ស៊ីដើម្បីផលប្រយោជន៍ដូចគ្នា។ ចាប់ តាំងពីវិបត្តិអ៊ុយក្រែនកើតឡើងអឺរ៉ុបបានដើរតាមអាមេរិកដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ីធ្វើឲ្យរុស្សីត្រូវខាតបង់សេដ្ឋកិច្ច រាប់រយពាន់លានដុល្លារ។ ចំណែកអឺរ៉ុបវិញ ក៏ត្រូវខាតបង់អស់ជាច្រើនដែរក្នុងនោះអឺរ៉ុប ប្រឈមនឹងការបាត់បង់ការងារធ្វើយ៉ាងច្រើន៕

...

epa05230543  Italian Foreign Minister Paolo Gentiloni speaks at a joint press conference with Russian Foreign Minister Sergei Lavrov (unseen) after their meeting in Moscow, Russia, 25 March 2016.  EPA/YURI KOCHETKOV
epa05230543 Italian Foreign Minister Paolo Gentiloni speaks at a joint press conference with Russian Foreign Minister Sergei Lavrov (unseen) after their meeting in Moscow, Russia, 25 March 2016. EPA/YURI KOCHETKOV

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print