ប្រទេសអុីរ៉ង់ចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរ៨០គ្រឿងពីក្រុមហ៊ុនប៊ូអុីង

ចែករំលែក៖

រដ្ឋាភិបាលអុីរ៉ង់បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរ៨០គ្រឿងពីក្រុមហ៊ុនប៊ូអុីងដែលមានតម្លៃសរុប១៦,៦ ពាន់លានដុល្លារអាមេរិក។

យន្តហោះទាំងអស់នឹងត្រូវបញ្ជូនទៅ អុីរ៉ង់ក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែយន្តហោះ ដំបូងនឹងត្រូវបញ្ជូនទៅនៅឆ្នាំ២០១៨ ។
នេះជាការចុះកិច្ចព្រមព្រៀងពាណិជ្ជ កម្មធំបំផុតរបស់រដ្ឋាភិបាលអុីរ៉ង់ជាមួយក្រុម ហ៊ុនអាមេរិកក្រោយប្រទេសមួយនេះរួច ផុតពីទណ្ឌកម្មពាក់ព័ន្ធសំណុំរឿងនុយក្លេអ៊ែរ។

ទីភ្នាក់ងារព័ត៌មាន New York Times ផ្សព្វផ្សាយថា ក្នុងចំណោមយន្តហោះទាំង ៨០គ្រឿងនេះមានប្រភេទយន្តហោះប៊ូអុីង 737 ចំនួន៥០គ្រឿង និងយន្តហោះប៊ូអុីង ៧៧៧ចំនួន៣០គ្រឿងផងដែរ។

ប្រភពបន្តថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនប៊ូអុីងនេះនឹងត្រូវបញ្ជូនទៅអុីរ៉ង់តាមកិច្ចព្រមព្រៀងក្នុងរយៈពេល ១០ឆ្នាំ ហើយយន្តហោះជំហានដំបូងនឹងទៅដល់អុីរ៉ង់នៅឆ្នាំ២០១៨។

លោក Abbas Akhoundi រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនអុីរ៉ង់ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនោះបានបង្ហាញអារម្មណ៍សុទិដ្ឋិនិយមចំពោះការបង្កើតកិច្ចព្រមព្រៀងនេះ ហើយលោកអះអាងថា កិច្ច ព្រមព្រៀងនេះនឹងជួយបង្កើតការងារ ៨.០០០កន្លែងដល់ប្រជាជនអុីរ៉ង់ទៀត។ លោកថ្លែងថា «កិច្ចព្រមព្រៀងនេះជាសារមួយច្បាស់ផ្ញើទៅកាន់ពិភពលោកដែល បញ្ជាក់ថា យើងគាំទ្រសន្តិភាព សន្តិសុខ និងការលូតលាស់របស់អុីរ៉ង់ពឹងផ្អែកលើនយោបាយឈ្នះៗ»។

ក្រុមហ៊ុនប៊ូអុីងបានកោតសរសើរការចុះកិច្ចព្រមព្រៀងជាមួយអុីរ៉ង់នេះដែរដោយបញ្ជាក់ថា វាបានបង្កើតការងាររាប់ម៉ឺនដល់ប្រជាជនអាមេរិកតាម រយៈការផលិតយន្តហោះដឹកអ្នកដំណើរ សម្រាប់ប្រទេសអុីរ៉ង់។

កិច្ចព្រមព្រៀងទិញលក់យន្តហោះនេះកើតឡើងក្រោយពេលដែលអុីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហា អំណាចប្រាំបូកមួយ។ ទណ្ឌកម្មដែលដាក់ប្រឆាំងអុីរ៉ង់ត្រូវដកចេញជាថ្នូរនឹងការ អនុញ្ញាតឲ្យភ្នាក់ងារថាមពលបរមាណូអន្តរជាតិត្រួតពិនិត្យមើលរោងចក្រនុយក្លេអ៊ែរអុីរ៉ង់រយៈពេល២០ឆ្នាំទៅមុខដើម្បីធានាថា អុីរ៉ង់មិនមានផលិតគ្រាប់បែកបរមាណូ៕

air-2 air-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print