អភិបាលក្រុងហ្សាការតាបានសម្រក់ទឹក ភ្នែកនៅក្នុងឱកាសតុលាការបើកសវនាការ ថ្ងៃដំបូងជំនុំជម្រះទោសចោទប្រកាន់លោក ពាក់ព័ន្ធការជេរប្រមាថ។ លោក Basuki Tjahaja Purnama ឬដែលគេស្គាល់ឈ្មោះ Ahok នោះបានទួញយំសោកដោយបដិ សេធថា លោកមិនបានពោលពាក្យជេរ ប្រមាថទៅលើសាសនាអ៊ិស្លាមនោះឡើយ។
លោក Purnama ជាមនុស្សដំបូងគេដែល មិនមែនជាជនមូស្លីម ហើយកាន់តំណែងជាអភិបាលក្រុងរបស់ប្រទេសឥណ្ឌូនេស៊ី រយៈពេល៥០ឆ្នាំកន្លងមក។ លោក Purnama គឺជាអ្នកកាន់សាសនាគ្រិស្ត។
ករណីនេះផងដែរជាការសាកល្បងអំពីការប្រឈមមុខចំពោះបញ្ហាសាសនានៅ ក្នុងប្រទេសដែលមានជនមូស្លីមរស់នៅភាគ ច្រើនបំផុត។
រដ្ឋអាជ្ញានៅក្នុងប្រទេសនេះបានថ្លែងថា លោក Purnama បានពោលពាក្យប្រមាថ ដល់អ្នកកាន់សាសនាអ៊ិស្លាមប្រមាថដល់ «ខ» ក្នុងគម្ពីរកូរ៉ានដើម្បីទទួលបានការគាំទ្រ មុនការបោះឆ្នោតក្លាយជាអភិបាលក្រុង កាលពីខែកុម្ភៈ ឆ្នាំ២០១៦។
លោក Purnama បញ្ជាក់ថា នេះជាបញ្ហា នយោបាយ «មិនត្រឹមត្រូវទេ» គេប្រើប្រាស់ «ខ» នៃគម្ពីរកូរ៉ានប្រឆាំងមកលើរូបលោកទៅវិញ។
លោក Purnama អាចនឹងប្រឈមមុខទៅនឹងការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រសិនបើរកឃើញថា មានកំហុសពិត ប្រាកដមែននោះ។ សវនាការកាលពីថ្ងៃទី ១៣ ខែធ្នូ ធ្វើឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ រួចក៏លើកពេលរហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៦វិញ៕
ប្រែសម្រួល៖ ម៉ែវ សាធី