ប្រាក់រង្វាន់ Soccer League កើនដល់១២លានរៀលសម្រាប់ម្ចាស់ជើងឯក

ចែករំលែក៖

ភ្នំពេញ៖ ប្រាក់រង្វាន់សម្រាប់ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ Soccer League រដូវកាលទី៤ឆ្នាំ២០១៦នេះត្រូវបាន គណៈកម្មការរៀបចំការប្រកួតបង្កើនប្រាក់រង្វាន់ដល់ទៅ១២លានរៀល ។

នេះបើតាមការបញ្ជាក់ពីលោក ស សុខា អនុប្រធានស.ស.យ.ក និងជាប្រធាន គណៈកម្មការប្រតិបត្តិ Soccer League ដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៦នៅសណ្ឋាគារណាហ្គាវើល ។

លោក ស សុខា បានឲ្យដឹងថា ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Soccer League រដូវកាលលើកទី៤ ឆ្នាំ២០១៦នេះ មានក្រុមចូលរួមចំនួន៦០បានចែកជា១២ពូលដោយចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ក្នុង នោះក្រុមដែលដណ្តើមបានជើងឯកប្រចាំ រដូវកាលនឹងទទួលបានពានរង្វាន់ចំនួន១ និងប្រាក់រង្វាន់ចំនួន១២លានរៀលផងដែរ។

លោក ស សុខា បង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍បាល់ទាត់មិនអាជីព Soccer League ឆ្នាំ២០១៦នេះនឹងមានកម្រិត ប្រកួតប្រជែងកាន់តែស្រួចស្រាល់ខ្លាំងជាងឆ្នាំកន្លងទៅដោយសារមានក្រុមចូលរួមច្រើនជាងមុនដោយលោកបានលើកឡើង ថា ក្រុមចូលរួមទាំងអស់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះដែលអាចប៉ាន់ប្រមាណថាក្រុមនីមួយៗត្រូវចំណាយថវិកាយ៉ាងតិច១០លានរៀលចំពោះព្រឹត្តិការណ៍ចាប់តាំងការហ្វឹកហាត់ត្រៀមរហូតដល់ចប់ការប្រកួតនោះ។

អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ បានសម្ដែងនូវមោទនភាព ចំពោះការកើនឡើងនៃចំនួនក្រុមចូលរួម ដែលមានសមាសភាពមកពីគ្រប់រាជធានី-ខេត្តទូទាំងប្រទេសប្រមាណ៦០ក្រុមពិសេសការចូលរួមពីក្រុមបាល់ទាត់របស់បងប្អូនខ្មែរអ៊ិស្លាមជាការបង្ហាញពីចំណងសាមគ្គីភាពមិត្តភាពនិងភាតរភាពដ៏រឹងមាំរបស់ ប្រជាជនកម្ពុជា។ លោកប្រធានគណៈកម្មការប្រតិបត្តិក៏បានរំលឹកដល់ក្រុមកីឡាករ បុគ្គលិកគ្រូបង្វឹកនិងថ្នាក់ដឹកនាំក្រុមទាំង អស់ឲ្យប្រកាន់ខ្ជាប់នូវសីលធម៌គុណធម៌ និងស្មារតីកីឡា ដោយគោរពគោលការណ៍ Fair Play ជានិច្ច។ ការប្រព្រឹត្តផ្ទុយពីច្បាប់លក្ខន្តិកៈនៃការប្រកួតទាំងក្នុងនិងក្រៅ ទីលានរបស់សមាសភាពណាមួយនឹងត្រូវប្រឈមការពិន័យពីសំណាក់គណៈកម្មការ វិន័យ៕

19 17 18

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print