ឥណ្ឌាក្លាយជាប្រទេសទី​៤​នៅលើពិភពលោកដែលចំណាយប្រាក់ច្រើនសម្រាប់ការពារជាតិ

ចែករំលែក៖

សារព័ត៌មាន Sputnik បានផ្សាយថា ឥណ្ឌាបានឈានមុខលើប្រទេស អារ៉ាប៊ីសាអូឌិត និងរុស្ស៊ី ក្លាយជាប្រទេសដែលចំណាយប្រាក់ច្រើននៅក្នុងសកម្មភាពការពារជាតិ ហើយពេលនេះឥណ្ឌាឈរលំដាប់ទី៤។
ក្រុមអ្នកឯកទេសការពារជាតិបានឲ្យដឹងថា នៅឆ្នាំ២០១៨ ឥណ្ឌានឹងឈរលំដាប់ទី៣លើពិភពលោកនៅក្នុងវិស័យការពារជាតិ ឈានមុខទាំងប្រទេសអង់គ្លេសទៀតផង។
នៅក្នុងឆ្នាំ២០១៦ ឥណ្ឌាបានចំណាយប្រាក់រហូតដល់ទៅ៥០,៦ពាន់លានដុល្លារ ច្រើនជាង៤ពាន់លានដុល្លារប្រៀបធៀបនិងឆ្នាំ២០១៥។ ចំណែកប្រទេសរុស្ស៊ី វិញមានតែ ៤៨,៤៥ពាន់លានដុល្លារប៉ុណ្ណោះ។
អាមេរិកនៅតែជាប្រទេសដែលមានការចំណាយច្រើនបំផុតសម្រាប់ការពារជាតិដោយមានរហូតដល់ទៅ៦២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៦ ។ចំណែកចិនឈរលំដាប់ទីពីរ គឺចំណាយ ១៩១,៧៥ពាន់លានដុល្លារ កើនឡើងជាង១០ពាន់លានដុល្លារប្រៀបធៀបនិងឆ្នាំ២០១៥។ លំដាប់ទី៣គឺប្រទេសអង់គ្លេសមាន៥៣,៨ពាន់លានដុល្លារ។
ការដែលឥណ្ឌាចំណាយប្រាក់ច្រើននោះដោយសារតែប្រទេសនេះបានទិញអាវុធទំនើបៗជាច្រើនដើម្បីបំពេញតម្រូវការខ្វះខាតរបស់កម្លាំងទាហាន ក្នុងពេលដែលឥណ្ឌាកំពុងតែមានវិវាទជាមួយប្រទេសជិតខាង ក្នុងនោះមាន ប៉ាគិស្ថាននិងចិនជាដើម។ កាលពីពេលកន្លងមកថ្មីៗ ឥណ្ឌាបានចំណាយប្រាក់រាប់ពាន់លានដុល្លារទិញ មីស៊ីលពីរុស្ស៊ី និងឧទ្ធម្ភាគច័ក្រ៕

img_7667

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print