បុរសសំបូស្នេហ៍មានប្រពន្ធដល់តែ៣នាក់បែករឿងប្រពន្ធទី៣មកប្តឹងប្រពន្ធទី២ខណះគំរាមមិនអោយរួចខ្លួន

ចែករំលែក៖

បុរសសំបូស្នេហ៍មានប្រពន្ធដល់តែ៣នាក់បែករឿងប្រពន្ធទី៣មកប្តឹងប្រពន្ធទី២ខណះគំរាមមិនអោយរួចខ្លួន
ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នកបើករថយន្តក្រុងដែលមានប្រពន្ធដល់ទៅ៣នាក់នោះ ត្រូវបានផ្ទុះរឿងឡើងវិញ ខណៈស្ត្រីប្រពន្ធទី៣ បានមកប្តឹងនាងប្រពន្ធទី២វិញ ដោយសារតែប្រពន្ធទី២គំរាមតាមទូរស័ព្ទ។

ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធទី២ជាអ្នកប្តឹងនោះ ឈ្មោះស៊ឹម ស៊ុយហេង អាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅស្រុកឆ្លូង ខេត្តក្រចេះ ។ រីឯបុរសជាប្តីឈ្មោះសោម ផា អាយុ៥១ឆ្នាំ និងប្រពន្ទទី៣ឈ្មោះមុំ អាយុជាង៣០ឆ្នាំ ទាំង២នាក់កំពុងស្នាក់នៅម្តុំជម្ពូវ័ន ក្រុមទី១០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែក ស្ត្រីប្រពន្ធដើមទី១ រស់នៅឯខេត្តតាកែវ ។
ស្ត្រីប្រពន្ធទី៣ដែលបានទៅប្តឹងនគរបាលនោះបានអោយដឹងថា ស្ត្រីជាប្រពន្ធទី២ បានជេរបញ្ចោរនិងគំរាមតាមទូរស័ព្ទថា «នឹងធ្វើបាននាង អត់ឱ្យរួចខ្លួនទេ» ។ ដូច្នេះ ដោយនាងខ្លាចបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ទើបនាងមកប្តឹងសមត្ថកិច្ច សុំជួយអន្តរាគមន៍។

ទោះបីជាយ៉ាងណា ខាងសមត្ថកិច្ចមិនព្រមទទួលពាក្យបណ្តឹងនេះទេ សុខចិត្តប្រគល់លេខទូរស័ព្ទខាងសមត្ថកិច្ចទៅឱ្យខាងប្រពន្ធទី៣នោះ ប្រសិនប្រពន្ធទី២មកធ្វើបាបនាងមែន ព្រោះសមត្ថកិច្ចអះអាងថា រឿងនេះទើបតែបញ្ចប់ថ្មីៗ ។ ដែលកាលពីរសៀលថ្ងៃទី១៣ ធ្នូ ម្សិលមិញ បានសម្របសម្រួលត្រូវរ៉ូវគ្នាហើយនោះ ដោយខាងប្រពន្ធទី១ សុខចិត្តសងសំណងផ្លូវចិត្តចំណាយលុយចំនួន៦០០ដុល្លារក្នុងការបង់ ដើម្បីបញ្ចប់រឿង។

គួររំលឹកថា មានការចម្រូងចម្រាសគ្នា និងប្តឹងតវ៉ារវាងមនុស្ស៣នាក់ ក្នុងនោះប្រុសម្នាក់ និងស្រី២នាក់ ដែលគេដឹងថា ជាប្តី និងជាប្រពន្ធទី២ និងប្រពន្ធទី៣ ស្ថិតនៅក្នុងប៉ុស្តិ៍ចោមចៅ នារសៀលថ្ងៃទី១៣ ធ្នូ ២០១៦ នេះ ។

ការប្តឹងប្តល់នេះ គឺដោយសារស្ត្រីជាប្រពន្ធទី២ បានមកដាក់ពាក្យបណ្តឹងប្តឹងទៅលើបុរសជាប្តីថា បានលួចលាក់មានស្រីថ្មី ដោយត្រូវកម្លាំងចុះឃាត់បុរសនោះ រួមទាំងស្ត្រីម្នាក់នោះ យកមកសាកសួរ ។ បន្ទាប់ពីសួរចុះឡើងៗ ទើបបែកធ្លាយថា ការពិតស្រីស្នេហ៍ នោះ ជាប្រពន្ធទី៣ដែលមានអេតាស៊ីវិលត្រឹមត្រូវ ខណៈបុរសនោះក៏មានប្រពន្ធទី១ (គឺប្រពន្ធដើម) នៅឯខេត្តតាកែវម្នាក់ទៀត និងកំពុងធ្វើដំណើរមកប៉ុស្តិ៍ចោមចៅផងដែរ ។
ក្រោយពីការសម្របសម្រួលពីសមត្ថកិច្ចអ្នកទាំង៣បានជិះម៉ូតូទៅផ្ទះវិញអស់ទៅ។ សុខាសែនជ័យ

...

img_7665 img_7666

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print