បញ្ហាសមុទ្រចិនខាងត្បូង មិនបាន​លើកឡើង​នៅក្នុង​ជំនួប​ពិសេស​រវាងមេដឹកនាំ​កំពូល​របស់​ហ្វីលីពីន ជាមួយសម្តេចតេជោ ហ៊ុន សែន នោះទេ

ចែករំលែក៖

(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯវិមានសន្តិភាពថា បញ្ហាសមុទ្រចិនខាងត្បូង មិនត្រូវបានលើកឡើងនៅក្នុងជំនួបពិសេសរវាងមេដឹកនាំកំពូលរបស់ហ្វីលីពីន ជាមួយសម្តេចតេជោ ហ៊ុន សែន នោះទេ។

ជំនួបពិសេសរវាងមេដឹកនាំកំពូលរបស់ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព មានរយៈពេលប្រមាណ១ម៉ោង ដោយបានចាប់ផ្តើមនៅម៉ោង៣៖០៥នាទីរសៀល ថ្ងៃទី១៤ ខែធ្នូនេះ។

សូមជំរាបថា បន្ទាប់ពីបញ្ចប់កិច្ចជំនួបជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងត្រឡប់ទៅកាន់សណ្ឋាគារ សូហ្វីតែល ភូគីត្រា វិញ។ រហូតដល់ម៉ោង៧យប់ថ្ងៃដដែលនេះលោកប្រធានាធិបតី និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមពិធីលាងសាយភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នៅម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូនេះ លោកប្រធានាធិបតីហ្វីលីពីន ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសសិង្ហបុរី ដើម្បីបន្តដំណើរទស្សនកិច្ចនៅទីនោះជាបន្តទៀត៕

...

img_7664

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print