ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីស្តីការថ្មី របស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរាជធានីភ្នំពេញ ដែលស្ថិតនៅជិតសាលារាជធានីភ្នំពេញ។
អាគារថ្មីដែលទើបបានសាងសង់នេះ គឺបានប្តូរពីទីតាំងចាស់មក កាន់ទីតាំងថ្មីនេះដែលបានចំណាយ ទឹកប្រាក់អស់ប្រមាណជាង ៧.៦ លានដុល្លារអាមេរិក៕
...