Everton រារាំងកាំភ្លើងធំ Arsenal មិនឲ្យឡើងកំពូលតារាងបាននៅPremier League

ចែករំលែក៖

គ្រាប់បាល់ចំនួន២គ្រាប់របស់ក្លិប Evertonបានរារំាងមិនឲ្យកាំភ្លើងធំ Arsenal ឡើង មកឈរកំពូលតារាងអង់គ្លេស Premier League។

Arsenal បានធ្វើដំណើរទៅកាន់ផ្ទះ Everton កាលពីថ្ងៃអង្គារដោយសង្ឃឹមថានឹងទទួលបានជ័យជម្នះឡើងមកឈរ លំដាប់លេខ១ ហើយពួកគេបាននាំមុខមុននៅនាទីទី២០ដោយខ្សែប្រយុទ្ធអន្តរជាតិឈីលី Alexis Sanchez ទៀតផង ។

កាំភ្លើងធំបានបាត់ឱកាសរបស់ពួកគេវិញ ដោយម្ចាស់ផ្ទះអាចតាមស្មើដោយ កីឡាករ Seamus Coleman នៅចុងតង់ទី១ ហើយថែមទាំងវាយបកយកឈ្នះនៅនាទី៨៦ដោយកីឡាករសញ្ជាតិវេល Ashley Williams ធ្វើឲ្យចប់ការប្រកួតក្រុមកាំភ្លើងធំចាញ់ម្ចាស់ផ្ទះដោយលទ្ធផល 2-1 ។

សរុប១៦ប្រកួតកាំភ្លើងធំមាន៣៤ពិន្ទុឈរលំដាប់ទី២តាមពីក្រោយក្រុមតោខៀវChelsea ៣ពិន្ទុដដែល។ ចំណែកក្រុម Everton មកឈរលេខរៀងទី៧វិញ ដោយមានពិន្ទុសរុប២៣ពិន្ទុក្រោយពីឈ្នះកាំ ភ្លើងធំ ។

នៅថ្ងៃជាមួយគ្នានោះក្រុមម្ចាស់ជើង ឯកចាស់ Leicester City ប្រកួតចាញ់ក្រុម Bournemouth ដោយលទ្ធផល 1-0 ៕

everton-2 everton-5 everton-1 everton-3 everton-4

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print