ភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាល ប៉ុស្តិ៍វាលស្បូវ ខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរថ្នាំញៀនជាក់ស្តែង នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិព្រែកជាងព្រុំ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យត្រូវបានស្គាល់ឈ្មោះ មិល ភ័ណ្ឌ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិព្រែកជាងព្រុំ សង្កាត់វាលស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ វត្ថុតាងដកហូត បានមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ៥កញ្ចប់ថង់តូច ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវឃាត់ខ្លួនទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ សណ្តោស
...