ខណ្ឌច្បារអំពៅ ៖ ឃាត់បុរសម្នាក់ពីបទជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរថ្នាំញៀន ធ្វើឡើងនៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ កុសល់ ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ  ភូមិ ជ្រោយអំពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារ អំពៅ។

សមត្ថកិច្ចបន្តថា  វត្ថុតាងដកហូតបានមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ១៥កញ្ចប់ថង់តូច ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគា ពណ៌ខ្មៅ ស៊ីម២ (លេខ០៦៩៥៧២៩២៣, ០៩៦៥២១០៧៧០) មួកពណ៌ខ្មៅ១ ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួនទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕  ដោយ ៖ សណ្តោស

...

12-15-2016-3 12-15-2016-4

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print