បាក់ដងស្ទូចរថយន្តសង្កត់កម្មករអគ្គិសនីម្នាក់បែកទ្រូងស្លាប់យ៉ាងវេទនា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសកម្មករអគ្គិសនីម្នាក់ត្រូវដងស្ទូចរថយន្តបាក់សង្កត់បែកទ្រូងស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុក្នុងខណៈពេលដែលជនរងគ្រោះឡើងឈរពីលើទូកុងតឺន័រជួយទាញខ្សែកាប។

ហេតុការណ៌បាក់សង្កត់មនុស្សស្លាប់នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សិលា ក្រុង-ខេត្តព្រះសីហនុ ។

មន្ត្រីកងរាជអាវុធហត្ថស្រុកបានដកស្រង់សម្ដីប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុថា មុនពេលកើតហេតុគេឃើញរថយន្តស្ទូចមួយគ្រឿងនេះបើកមកចំណុចកើតហេតុហើយក៏រៀបចំធ្វើសកម្មភាពស្ទូចទូកុងតឺន័រពីដី ហើយក្នុងពេលកំពុងស្ទូចនោះស្រាប់តែចៃដន្យដងស្ទូចដែកនោះបានបាក់ធ្លាក់មកសង្កត់លើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗដោយមិនអាចជួយសង្គ្រោះបានឡើយ។ ក្រោយកើតហេតុតៃកុងរថយន្តស្ទូចនិងព្រូរថយន្តបាននាំគ្នារត់គេចខ្លួនបាត់អស់។

មន្ត្រីដដែលបានឲ្យដឹងទៀតថា សពជនរងគ្រោះមានឈ្មោះ កុយ រ៉ា ភេទប្រុស អាយុ២២ឆ្នាំមានមុខរបរកម្មករក្រុមហ៊ុនអគ្គិសនី អុីអុឹម បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងពិការឃុំ អំពិល ស្រុក រមាសហែក ខេត្តស្វាយរៀង។ មន្ត្រីអាវុធហត្ថបានឲ្យដឹងទៀតថា រថយន្តស្ទួចម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌លឿង ពាក់ស្លាកលេខ ភំ្នពេញ3C-0766 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនឯកជន។ ភ្លាមៗនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណឈ្មោះក្រុមហ៊ុននិងតៃកុងរថយន្តបង្កដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។

បច្ចុប្បន្នវត្ថុតាងខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា ចំណែកសាកសពសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

img_2476 img_2474 img_2478 img_2477 img_2475

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print