ខេត្តកំពត ៖ យោងតាមផេករបស់ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ ស្នងការដ្ឋានគរបាលខេត្តកំពតនឹងបង្កើតស្ថានីយត្រួតពិនិត្យសន្តិសុខ២៤ម៉ោងលើ២៤ម៉ោង មានដូចជា៖ ក្រុងកំពត ច្រកចេញចូលសំខាន់ៗ តាមផ្លូវជាតិលេខ៣ ផ្លូវវៀងក្រុង នឹងតាមទីសាធារណៈ ផ្សារមាត់ព្រែក និងកន្លែងសំខាន់ៗដទៃទៀតក្នុងក្រុងកំពត។
ការបង្កើតស្ថានីយត្រួតពិនិត្យសន្តិសុខ២៤ម៉ោងលើ២៤ម៉ោង ក្នុងគោលបំណងនៃការបង្កើតស្ថានីយត្រួតពិនិត្យឬស្ថានីយប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោងនេះ គឺដើម្បីបង្កើនសុខសុវត្ថិភាពនិងបង្ការទប់ស្កាត់ជាមុន រាល់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលអញ្ជើញមកកំសាន្តក្នុងខេត្តកំពត តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអនុសាសន៏ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ផងដែរ ៕
ខាងក្រោមនេះគឺជាស្ថានីយប្រចាំបញ្ជារបស់អគ្គស្នងការនគរបាលជាតិកម្ពុជា