ខេត្តត្បូងឃ្មំុ ៖ បុរសជនជាតិម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេមត់ធ្វើរការឃាត់ខ្លួនដោយសារចូលមកលក់សន្លឹកឆ្នោតវៀតណាមខុសច្បាប់ក្នុងទឹកដីកម្ពុជា។
ការឃាត់ខ្លួនបុរសជនជាតិវៀតណាមដោយកម្លាំងនគរបាលកម្ពុជានេះធ្វើរឡើង កាលពីវេលាម៉ោង ៨និង៤០នាទី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្សារមេមត់ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុមេមត់ ខេត្តត្បូងឃ្មំុ។
លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា ជនជាតិវៀតណាមដែលត្រូងឃាត់ខ្លួនខាងលើ ឈ្មោះ វៀន យ៉ាងវិន ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិក្រុមទី១ ឃុំតាំងហា ស្រុកតាំងចូវ ខេត្តតៃនិញ ( ប្រទេសវៀតណាម ) ដែលចូលមកតាមច្រករបៀង ភូមិត្រពាំងឬស្សី ឃុំរូង មកលក់ឆ្នោតសន្លឹករបស់ជាតិវៀតណាម នៅចំណុចខាងលើ បញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរចាត់ការបន្ត ។
លោកបន្ត ករណីនេះថាដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បច្ចុប្បន្នជំនាញយើងបានធ្វើការអប់រំ និងចុះកិច្ចសន្យាឈប់ឲ្យចូលមកលក់ឆ្នោតនៅក្នុងទឹកដីកម្ពុជាបន្តទៀត និងបានបញ្ចូនជនជាតិវៀតណាមខាងលើ និងសន្លឹកឆ្នោត ចេញតាមច្រកដ៏ដែល ទៅប្រទេសវៀតណាមវិញ ៕ វណ្ណះ