មេដឹកនាំនៅក្នុងគណបក្សកាន់អំណាចនឹងលាលែងចេញពីតំណែងរួមគ្នានៅសប្តាហ៍ក្រោយ

ចែករំលែក៖

សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា មន្ត្រីសំខាន់ៗនៅក្នុង គណបក្ស Saenuri កាន់អំណាចនៅកូរ៉េខាងត្បូងនឹងលាលេងពីតំណែងនៅសប្តាហ៍ក្រោយ។

សារព័ត៌មានយុនហាប់បានផ្សាយថា នៅថ្ងៃទី២១ ខែធ្នូ មន្ត្រីជាច្រើននឹងសម្រេច ចុះចេញពីតំណែងព្រមគ្នាក្នុងពេលតែមួយ។ ចាប់តាំងពីសភាបោះឆ្នោតដាក់ ទោសលោកស្រីប្រធានាធិបតី ផាក គឿន ហេ កាលពីថ្ងៃទី៩ ខែធ្នូ ក៏បានអំពាវនាវឲ្យអ្នកដែលស្មោះត្រង់នឹងប្រធានាធិបតីចុះ ចេញពីតំណែង។ ពេលដំបូងមន្ត្រីទាំងនោះ មិនយល់ព្រមឡើយ ប៉ុន្តែក្រោយមករង សម្ពាធកាន់តែខ្លាំងពីក្រុមប្រឆាំងទើប សម្រេចចិត្តចុះចេញពីតំណែងតែម្តង។

តាមគម្រោងគណបក្សកាន់អំណាច នឹង បោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សថ្មីជំនួសលោក Chung នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ ក្រោយមកនឹងសម្រេចពីវាសនារបស់ប្រធានាធិបតីលោកស្រី ផាក គឿនហេ។

កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ បានប្រកាសត្រៀមខ្លួនចុះពី អំណាចដោយបានសុំឲ្យសភារៀបចំរក មធ្យោបាយឲ្យលោកស្រីអាចចុះពីតំណែង។ បក្សប្រឆាំងមើលឃើញថា លោក ស្រីផាក គឿនហេ ប្រកាសដូច្នេះដើម្បី ចៀសវាងឲ្យផុតពីនីតិវិធីដកលោកស្រីពី តំណែង។

ទីបំផុត ប្រធានាធិបតីកូរ៉េខាងត្បូង ផាក គឿនហេ សម្រេចចិត្តថា ព្រមចុះពី អំណាចហើយ។ លោកស្រីបានស្នើសភាឲ្យរកមធ្យោបាយអនុញ្ញាតឲ្យលោកស្រី បានចុះពីអំណាចឲ្យរកថ្ងៃខែដែលលោក ស្រីត្រូវចុះពីអំណាច។

លោកស្រីលើកឡើងថា “ខ្ញុំនឹងចុះពី តំណែងស្របតាមច្បាប់នៅពេលដែល មានការរៀបចំរួចរាល់នូវអន្តរកាលនយោបាយមួយដែលនឹងន។ ខ្ញុំទុកឲ្យសភារៀបចំកិច្ចការទាក់ទងនឹងការកាត់បន្ថយពេលវេលានៃអាណត្តិរបស់ខ្ញុំ”។ ប្រធានាធិបតីកូរ៉េខាងត្បូងប្រគល់កិច្ចការដោះស្រាយ វិបត្តិនយោបាយទៅឲ្យសភា។ សភាកូរ៉េ ខាងត្បូងពេលនេះសម្បូរសមាជិកបក្ស ប្រឆាំងដោយសារតែបក្សកាន់អំណាច បានចាញ់ឆ្នោតសភា កាលពីខែមេសា ដើមឆ្នាំ៕

korea-1 korea-2

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print