ឃាត់ខ្លួនចោរប្លន់អ្នកលក់ចាប់ហួយនិងអ្នកទិញស្រូវកន្លងទៅ ដកហូតកាំភ្លើងអាកា៣ដើម គ្រាប់បែក៣គ្រាប់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៦ ក្រោយពីសមត្ថកិច្ចចុះស៊ើប អង្កេត ស្រាវជ្រាវក្រោមការសម្របសម្រួល ពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងលោកព្រះ រាជអាជ្ញារង ក្រោមបញ្ជាដឹកនាំពីលោក ស ថេត ស្នងការ ខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែននគរបាលយុត្តិធម៌ បានសហការដឹកនាំការងារផ្ទាល់ជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាក្រុម ធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមកចំនួន២នាក់ ។

នគរបាលស្រុកបានឲ្យដឹងថា ជន សង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ ថី ធី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិល្បើក ប្រិយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្ត សៀមរាប និងទី២-ឈ្មោះ ថី ធិន ភេទប្រុស អាយុ៣៦ ឆ្នាំរស់នៅភូមិអន្លង់រុន ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងដកហូតបានសម្ភារៈនិងភស្តុតាង អាវុធធុន អាកា ចំនួន៣ដើម បង់កាំភ្លើងអាកាចំនួន ៣គ្រាប់កាំភ្លើងអាកាចំនួន៥២គ្រាប់ គ្រាប់បែកដៃផលិតនៅប្រទេសចិនចំនួន៣គ្រាប់ ដែក សម្រាប់កាច់កម៉ូតូចំនួន២ ទូរស័ព្ទ ដៃចំនួន៦គ្រឿង ស្លាកលេខម៉ូតូ លេខ (សៀមរាប 1N-7579 មួយស្លាក) ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែននគរបាលយុត្តិធម៌បានបញ្ជាក់ថា មុខសញ្ញានេះគឺជាជន ល្មើស ដែលធ្លាប់បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមក ដូចជាប្លន់ អ្នកលក់ ចាប់ហួយ និងប្លន់អ្នកទិញស្រូវក្នុងពេលថ្មីៗ នេះ ។ លោកបន្តថា នៅមានមុខសញ្ញាពាក់ព័ន្ឋក្នុងករណីនេះមួយចំនួនទៀត ដែលលោកកំពុងតាមប្រម៉ាញ់យ៉ាង ប្រកៀកប្រកិត ។

ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរ បាលខេត្តបាត់ដំបងបានបញ្ជាក់ថា កិច្ច ប្រតិបត្តិការដ៏ក្តៅគគុកនេះ អាស្រ័យដោយ មានការចង្អុលទិសពីឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នាយ ឧត្តមសេនីយ៍អគ្គស្នងការរងទទួលបន្ទុកការងារយុត្តិធម៌ ថ្នាក់ដឹកនាំក្នុងនាយកដ្ឋាន ជំនាញ ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចូលរួមសហការណ៍ពី អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋមានទាំង នគរបាលខេត្តសៀមរាប និងការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានផងទើបនគរបាលសម្រេចបាននូវកិច្ចប្រតិបត្តិការនេះ ។

សូមបញ្ជាក់ថា តាមព័ត៌មាន មុខសញ្ញាទាំងនេះក៏ធ្លាប់ធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តមួយចំនួន ទៀតផងដែរ ។ បច្ចុប្បន្នជនសង័្សយនិង វត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា

...

bb-1 bb-2 bb-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print