កងរាជអាវុធហត្ថបង្ក្រាបគ្រឿងញៀនចាប់យករថយន្តមួយគ្រឿងនៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថដេញបង្ក្រាបរថយន្តមួយគ្រឿងដែលជាប់សង្សយ័ថាពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីម៉ោងជិត៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ពីចំណុចមុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ រហូតដល់ភូមិអូរតាសេក ឃុំ អូរឧកញ៉ាហេងស្រុកព្រែនប់ ខេត្តព្រះសីហនុ ទើបរថយន្តនោះឈប់ និងចាប់យករថយន្តសង្សយ័នោះបាន ប៉ុន្តែមនុស្សនៅលើរថយន្តបានរត់គេចខ្លួនអស់។

សមត្ថកិច្ចកងរាជអាវុធហត្ថឲ្យដឹងថា រថយន្តនេះ ជារថយន្តដឹកទំនិញវែង (ប្រភេទ កុងទឺន័រ) ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ៣A ២៦៦២ សណ្តោងរ៉ឺម៉ក ពណ៌លឿង ពាកស្លាក់លេខ ព្រះសីហនុ ៤A ០៥០០ ហើយនៅលើរថយន្តនេះ សមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនរួមមានដាវមួយដើម ដបជក់គ្រឿងញៀនមួយ ចំពាមកៅស៊ូមួយ ដែកកេះ ចំនួន៣ និងសម្ភារៈជក់ ព្រមទាំងឯកសារថយន្ត មួយចំនួនទៀត។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត តាមនិតិវិធីច្បាប់។ បើតាមមន្ត្រីអាវុធហត្ថឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយមានសេចក្តីរាយការណ៍ថា អ្នកបើកបររថយន្តកុងតឺនរ័មួយចំនួនតូច(មិនទាំងអស់ទេ) គេសង្សយ័ថា អាចមានអ្នកប្រលប្រាស់គ្រឿងញៀនដែលជាកត្តាបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕  ឆ្លាម សមុទ្រ

...

16-12-201-65 16-12-201-64 16-12-201-63 16-12-201-62

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print