បើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសប្ដីប្រពន្ធ២នាក់ បានបើករថយន្ដដោយបើកបត់ឆ្លងផ្លូវមិនមើលមុខក្រោយ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុគារណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលម៉ោង៩និង៣៥នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៤៦៦ នៅចំណុចខាងមុខ សាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FR-6082 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៦៦ទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលបុករថយន្ដម៉ាកTOYOTA MATRIX ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2AD-9223 ដែលបើកបរដោយជនជាតិបរទេស២នាក់ប្ដីប្រពន្ធ បើកចេញពីផ្លូវបេតុងជាប់របងសាលាភូមិន្ទរដ្ឋបាលបំណងបត់ឆ្វេងឆ្លងផ្លូវ ក៏បុកចំពីចំហៀងរថយន្ដពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូនិងរថយន្ដរងការខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្ដដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដោះស្រាយតាមផ្លូវច្បាប់៕

img_3346 img_3347 img_3345 img_3344

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print