ទាត់ចានបាយឆ្កែ ប្តីស្មានតែទាត់ចានបាយហូបរាល់ថ្ងៃខឹងដាល់មួយដៃប៉ោងមុខ

ចែករំលែក៖

ភ្នំពេញ៖ ទំនាស់គ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសប៉ោងភ្នែកម្ខាងខណៈប្រពន្ធងងក់មិនព្រមហូបបាយជាមួយប្តីពេលប្តីដើរចេញក៏ទាត់ចានបាយសម្រាប់ដាក់ឲ្យឆ្កែស៊ីរៀងរាល់ថ្ងៃ ប្តីស្មានតែចាន់ដែលគាត់ហូបបាយក៏ស្ទុះមកវាយតែម្តង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ភាគីខាងប្តីមានឈ្មោះឯល ពិសិដ្ឋ ហៅខ្មៅ អាយុ២៧ឆ្នាំ មុខរបរកម្មករបើករ៉ឺម៉កដេប៉ូឈើ ។ ចំណែកនាងជាប្រពន្ធ មានឈ្មោះ ណាក់ សោវឿន  អាយុ២៦ឆ្នាំ មុខរបរគ្មាន មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ក្នុងបន្ទុកគ្រួសារ ។

តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ រយៈពេល៥ឆ្នាំមកហើយ ប្រពន្ធអតីតជាស្រ្តីមេម៉ាយកូន ប្រុស១ ក្រោយពីលែងលះជាប្តីជាកម្មករសំណង់រួចមក ខ្លួនបានចែចូវ ដាក់សម្ព័ន្ធស្នេហ៍ សុំរួមមេត្រីជាប្តីជាប្រពន្ធ បានកូន២នាក់ ប្រុស១ ស្រី១ រហូតមកដល់សព្វថ្ងៃក្នុងស្ថានភាពក្រក្សត់ ។ បុរសខាងលើបន្តទៀតថា ក្នុងការរស់នៅសព្វថ្ងៃ រង្វង់គ្រួសារហាក់បីដូចជាមិនចុះសម្រុងគ្នា ពោលភាគីខាងប្រពន្ធចិត្តឆេវឆាវ អត់ការងារធ្វើហើយ ដឹងតែពីទាលុយ តើរកលុយឯណាឲ្យទាន់ កាលបើជិវិតជាកម្មករ ក្រក្សត់យ៉ាងនេះ ។ បុរសជាប្តីបានប្រាប់ផងដែរថា នៅមុនពេលកើតជម្លោះថ្ងៃនេះ ដោយសារខឹងប្រពន្ធទាត់ចានបាយចោល ទើបទ្រាំលែងបាន វាយមួយដៃទៅ ប៉ូលិសទៅដល់ឃាត់ខ្លួនចូលប៉ុស្តិ៍ ។

ចំណែកឯស្រ្តីជាប្រពន្ធវិញ បានធ្វើការបំភ្លឺមុខសមត្ថកិច្ចថា សូមច្រានចោលរាល់ការចោទប្រកាន់របស់ប្តីទាំងអស់ មុនពេលកើតហេតុ ក្រោយពីប្តីវិលពីកន្លែងការងារវិញ ដល់ផ្ទះហៅហូបបាយ តែខ្លួនមិនហូបក៏ទាស់សម្តីគ្នា ខ្លួនខឹងដើរទៅទាត់ចានបាយឆ្កែសោះ បែរជាប្តីចោទថាទាត់ចានបាយប្រើរាល់ថ្ងៃទៅវិញ ហើយខឹងស្ទុះវឹងដាល់មួយដៃបណ្តាលឲ្យប៉ោងមុខមួយចំហៀង ទើបប្ដឹងប៉ូលីសឃាត់ខ្លួនប្តីយកទៅធ្វើការអប់រំនៅប៉ុស្តិ៍នគរបាល ចំណែកខ្លួនទៅពេទ្យ ។

តាមនគរបាលប៉ុស្តិ៍វិញបានឲ្យដឹងថា ទោះជាសម្តីបកស្រាយម្ខាងៗយ៉ាងណាក៏ដោយ សកម្មភាពហិង្សាដោយសារការយល់ច្រឡំ រវាងទង្វើប្តីប្រពន្ធខាងលើ ក្រោយពីប្រពន្ធរងរបួស ប្តីត្រូវបានឃាត់ខ្លួនយកទៅអប់រំនៅប៉ុស្តិ៍ជាមុនសិន ទើបអនុញាតិឲ្យត្រឡប់ទៅផ្ទះវិញ ៕

image3 image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print