ខេត្តរតនគិរី៖ បុរសវ័យចំណាស់២នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីផ្ទុះម៉ាស៊ីនអណ្តូងរ៉ែ និងវាយថ្ម នៅស្រុកអណ្តូងមាស។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២ ទី១- ឈ្មោះ ច្រឹង សែ ភេទប្រុសអាយុ៦០ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិលោម ឃុំម៉ាលិច ស្រុកអណ្តូងមាស (រងរបួសស្រាល) បញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាស ទី២- ឈ្មោះ GUO GUANGBIN ភេទប្រុស អាយុ៥១ ឆ្នាំជនជាតិចិន រងរបួសធ្ងន់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តក៏បានស្លាប់នៅពាក់កណ្តាលផ្លូវ អ្នកទាំង២ជាកម្មករក្រុមហ៊ុនអណ្តូងរ៉ែ និងវាយថ្ម។
បច្ចុប្បន្នសពត្រូវបានថៅកែក្រុមហ៊ុនអណ្តូងរ៉ែ ដឹកយកទៅ រាជធានីភ្នំពេញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វុទ្ធឦសាន