ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់​ ៖​ ស្ថានភាពទឹកជំនន់នៅស្រុកភ្នំក្រវាញបានស្រកហើយ នៅតែក្រុងពោធិ៍សាត់និងស្រុកកណ្ដៀងប៉ុណ្ណោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកជំនន់ជន់លេចស្ទើរគ្រប់តំបន់នៅខេត្តពោធិ៍សាត់ ខណៈភ្លៀងធ្លាក់ប៉ុន្មានថ្ងៃកន្លងមកនេះ នារសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦នេះ។

តាមការបញ្ជាក់ពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមន៍ពោធិ៍សាត់បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅស្រុកភ្នំក្រវាញបានស្រកហើយ នៅតែក្រុងពោធិ៍សាត់និងស្រុកកណ្ដៀងប៉ុណ្ណោះ ប៉ុន្តែក៍មានកម្រិតធូរស្រាលបន្តិចហើយនោះដែរ។

ចំណែករីឯផលប៉ះពាល់ លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនពោធិ៍សាត់បានឲ្យដឹងដែរថា ទឹកជំនន់បានជន់លិចលុងផ្លូវច្រើនកន្លែង ប៉ុន្តែពុំទាន់មានការខូចខាត់ជាផ្លូវការនៅឡើយទេ ស្ថិតក្នុងការកំពុងធ្វើការស្រាវជ្រាវនៅឡើយ។

ដោយឡែកលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្ម រក្ខាប្រម៉ាញ និងនេសាទពោធិ៍សាត់ក៍បានបញ្ជាក់ប្រាប់ដែរថា ទឹកក៍បានជនលិចលង់ស្រូវនិងដំណាំផ្សេងៗជាច្រើនហិកតាផងដែរ ប៉ុន្តែក៍ពុំទាន់មានប្រភពច្បាស់លាស់អំពីការខូចខាតនូវឡើយនោះដែរ ខណៈកំពុងមានវិធានការយ៉ាងក្តៅគរគុកនៅឡើយ។
ទោះយ៉ាងណា ប្រជាកសិករកំពុងពិបាកចិត្តស្ទើរគ្រប់ៗគ្នា ខណៈពួកគាត់កំពុងប្រមូលផល និងបន្តធ្វើប្រដេញទឹក៕ ប៉ឹមពិន

...

img_6314 img_6315 img_6316 img_6317 img_6318 img_6319 img_6320 img_6321 img_6322

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print