អាជ្ញាធររាជធានី ចុះបើកផ្លូវR4 បឹងកក់ ភ្ជាប់មកផ្លូវព្រះមន្នីវង្ស កាត់ដីព្រះវិហារឥស្លាម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី រួមជាមួយមន្ដ្រីជំនាញ ពាក់ព័ន្ធបានសហការរួមគ្នាចុះបើកផ្លូវអបសងខាងព្រះវិហារ សាសនិក ខ្មែរអ៊ិស្លាម បឹងកក់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ តាមគម្រោងរបស់រាជធានីឲ្យបានល្អប្រសើរឡើងទៅតាមការឯកភាពគ្នារវាងសាសនិកខ្មែរអ៊ិស្លាម និងអាជ្ញាធរ។

លោក សារឹម វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូយោដី រាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារវាស់វែងនិងបោះបង្គោលបើកផ្លូវR4 បឹងកក់ អមសងខាងព្រះវិហារសាសនិកខ្មែរអ៊ិស្លាមបឹងកក់ កាលពីព្រឹកថ្ងៃទី១៩ ធ្នូ នេះថា ៖ ការចុះវាស់វែងផ្ទៃដីនៅលើទីតាំងព្រះវិហារ សាសនិកខ្មែរអ៊ិស្លាមបឹងកក់នេះ គ្រាន់ជាការវាស់តម្រង់ផ្លូវចូលអភិវឌ្ឍន៍តំបន់បឹងកក់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត មានប្រព័ន្ធបង្ហូរកាកសំណង់ និងមានផ្លូវចេញចូលប៉ុណ្ណោះ។

លោកបន្តថា ៖ ការអភិវឌ្ឍតំបន់បឹងកក់នេះ មានសារៈសំខាន់ណាស់ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយលើកស្ទួយសោភ័ណ្ឌរាជធានីភ្នំពេញបានកាន់តែប្រសើឡើង។

លោកបញ្ជាក់ថា៖  ការចុះវាស់វែងនិងកំណត់អក្សនេះ គឺអនុវត្តទៅតាមស្មារតីអង្គប្រជុំដោយមានការឯកភាពគ្នារវាងសាសនិកខ្មែរអ៊ិស្លាម និងអាជ្ញាធរកន្លងមក។

លោកបញ្ជាក់ថា ផ្លូវនេះមានទំហំទទឹង៣០ម៉ែត្រ បណ្ដោយ១ពាន់ម៉ែត្រ ផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់រំដោះចរាចរណ៍ នៅក្នុងតំបន់នេះ ហើយបើតំបន់នេះត្រូវការអភិវឌ្ឍទាំងអស់ តើបណ្តាញលូត្រូវហូរទៅណា ដូច្នេះការធ្វើនេះជាផលប្រយោជន៍ទូទៅរបស់អ្នករស់នៅរាជធានីភ្នំពេញ មិនសម្រាប់បុគ្គលណាម្នាក់ទេ ហើយការបើកផ្លូវចំដីវិហារអ៊ិស្លាមនេះមានការតម្រង់ចូលដីក្នុងវិហារអស់ប៉ុន្មានការ៉េ អាជ្ញាធរនឹងធ្វើការប៉ះប៉ូវ វិញគ្រប់ចំនួនគ្រាន់តែតម្រង់នៅក្រោយវិហារប៉ុណ្ណោះ ។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ការសម្រេចចិត្តចុះមកវាស់វែង កំណាត់ផ្លូវអមសងខាងក្បែរវិហារបងប្អូនសាសនិកខ្មែរអ៊ិស្លាមនេះ គឺជាជម្រើសចុងក្រោយរបស់អាជ្ញាធរ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរឡើង ព្រោះតំបន់នេះ អាចជួយរំដោះ កកស្ទះចរាចរណ៍ចំកណ្តាលទីក្រុងបានមួយចំណែកធំ។ មួយវិញទៀត ការសម្រេចធ្វើផ្លូវនេះ មិនមែនសាលារាធានីភ្នំពេញរំលោភបំពានលើសាសនាមូស្លីមនោះទេ គឺមានការឯកភាពគ្នាច្បាស់លាស់ណាស់ទៅតាមសំណើរឯកភាពស្រុះស្រួលគ្នា ក្នុងស្មារតីអង្គប្រជុំត្រឹមត្រូវ រវាងភាគីទំនាស់របស់សាសនិកខ្មែរអ៊ិស្លាម និងអាជ្ញាធរ។

លោកបញ្ជាក់ថា ៖ ផ្លូវនេះនៅពេលស្ថាបនារួច វាអាចជួយស្រូបយកនូវការកកស្ទះចរាចរណ៍ពីតំបន់ផ្សេងៗចូលមកកណ្តាលទីក្រុង ធ្វើឲ្យប្រព័ន្ធលំហូរចរាចរណ៍អាចជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍បាន ពិសេសតំបន់ភាគខាងលិច ចាប់ពីទឹកថ្លា ទំនប់ទួលគោក  ត្រឡោកបែក ផ្លូវសព័ន្ធរុស្ស៊ី ផ្លូវរទេះភ្លើង ទំនប់ទួលគោក ផ្លូវR ៥ ៦ កាត់តំបន់បឹងកក់ឡើងមកកាល់ម៉ែតចូលមុន្នីវង្សបានឆាប់រហ័ស។

សូមបញ្ជាក់ថា៖ ផ្លូវអមសងខាងព្រះវិហារសាសនិកខ្មេែរអ៊ិស្លាម ដែលអាជ្ញាធរវាស់វែងនេះ មានទទឹង៣០ម៉ែត្រ  បណ្ដោយ ដែលត្រូវ ប៉ះពាល់លើដីវិហារអ៊ិស្លាមបឹងកក់ មានប្រវែង៩៥ម៉ែត្រ  និងចិញ្ជើមសងខាង២ម៉ែត្រ សរុបប្រវែងរួមផ្លូវនេះ ប្រមាណ១ពាន់ម៉ែត្រ ៕

image5 image4 image3 image2 image1 image7 image6

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print