ព្រោះតែជំងឺរ៉ាំរ៉ៃចង.កបញ្ចប់ជីវិតខ្លួនឯង នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងដោយសារតែមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរមកហើយ។

យោងតាមរបាយការណ៍ពីនគរបាលមូលដ្ឋានបានឲ្យដឹង នៅវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីធ្វើអត្តឃាតខ្លួនឯងនៅចំណុចចំការ លោកវ៉ា នន(អូរទូក) ស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

ប្រភពព័ត៌មានខាងលើបានបន្តថា ជនរងគ្រោះឈ្មោះ ណាល់ ភឿន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះចង.កសម្លាប់ខ្លួនព្រោះតែមានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយក៏ដាច់ចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកក្រម៉ាចង.កជាប់ដើមធ្នង់។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើកុសល្យវិច័យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតមែន មិនមានជាប់ពាក់ព័ន្ធករណីឃាតកម្មឡើយ។

បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

img-20161219-wa0080

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print