ស្មៀនឃុំប្រើចបជីកវាយសម្លាប់ប្រពន្ធកូននៅកំពត ចាប់បាននៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្តីកំណាចជាឃាតកសម្លាប់ប្រពន្ធកូនកាលពីវេលាទៀបភ្លឺនៅខេត្តកំពតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ត្រូវ បានចាប់ខ្លួននៅខេត្តព្រះសីហនុនាវេលាម៉ោងជាង១១ថ្ងៃដដែលដោយសមត្ថកិច្ចបានបាញ់បំបែកកង់រថយន្តនៅចំណុចរង្វង់ មូលតោ២ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់ លេខ៤ ក្រុង-ព្រះសីហនុ គ្រាដែលជនដៃដល់បម្រុងគេចខ្លួនជាមួយនឹងកូនតូចម្នាក់ទៀត ។

ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ចាន់មធុរិទ្ធ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ជនសង្ស័យជាស្មៀនឃុំ ប៉ុន្តែគាត់(ជនដៃ ដល់) ទៅកន្លែងធ្វើការម្តងម្កាល។ ករណីដែលជនសង្ស័យសម្លាប់ប្រពន្ធកូននេះ ដោយសារជនសង្ស័យមានជំងឺសរសៃ ប្រសាទនិងពីមុនមកធ្លាប់ប្រើថ្នាំញៀន ហើយនៅពេលសម្លាប់ប្រពន្ធកូនជនសង្ស័យ អាចប្រើថ្នាំញៀនក៏ថាបាន ។
មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តកំពតដែលចុះសហការជាមួយ នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ជន ដៃដល់ត្រូវបានចាប់ខ្លួនឈ្មោះ អ៊ុំ រស្មី ហៅ ហ្សូ អាយុ៣៥ឆ្នាំ រស់នៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត ។

គួររំលឹកថា កាលពីវេលាទៀបភ្លឺថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីភ្ញាក់ផ្អើល មួយនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ខណៈដែលប្រជាពលរដ្ឋក្នុងភូមិប្រទះស្រ្តីឈ្មោះ ម៉ក់ សារាយ អាយុ២៤ឆ្នាំ និងកូន ប្រុសឈ្មោះ ថា រត្ននពិសិដ អាយុ២ឆ្នាំ ជា ប្រពន្ធ និងកូនជនសង្ស័យត្រូវបានគេសម្លាប់ យ៉ាងព្រៃផ្សៃដោយប្រើចបជីកវាយបំបែកក្បាលនិងមុខ ។

ក្រោយពីប្រទះឃើញសាកសពស្រ្តីរងគ្រោះនិងកូនប្រុសដំបូងគេសន្និដ្ឋានថាជាករណីឃាតកម្មដោយជនដៃដល់ផ្សេងដែលមិនមែនជាប្តីស្រ្តីរងគ្រោះនោះទេ។ ក៏ ប៉ុន្តែដោយសារបាត់ជនសង្ស័យជាប្តីសមត្ថ កិច្ចនគរនបាលខេត្តកំពតបានដាក់រាយ កម្លាំងគ្រប់ច្រកល្ហក និងពន្លាតដែនសមត្ថកិច្ចទៅដល់ខេត្តផ្សេងៗជាប់ជាមួយខេត្ត កំពតទើបឈានដល់ការចាប់ខ្លួនជនដៃ ដល់នៅចំណុចតោ២(កណ្តាលក្រុងព្រះសីហនុ) គ្រាដែលជនសង្ស័យបើករថយន្ត កូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2T-1565 បម្រុងគេចខ្លួន តែត្រូវសមត្ថកិច្ចបាញ់២-៣ គ្រាប់បំបែកកង់ទើបចាប់ខ្លួនបាន។

ករណីនេះគេនៅពុំទាន់ដកស្រង់ចម្លើយ សារភាពរបស់ជនសង្ស័យបាននៅឡើយទេថាតើការសម្លាប់ប្រពន្ធកូនយ៉ាងឃោរឃៅនេះបណ្តាលមកពីអ្វីឲ្យពិតប្រាកដ។
ឃាតកដែលបានវាយសម្លាប់ប្រពន្ធនិង កូនប្រុសតូចអាយុជាង២ឆ្នាំរបស់ខ្លួនគឺ ដោយគ្មានញញើតដៃនិងមានតួនាទីជាស្មៀនឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ផងនោះបានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនប្រព្រឹត្តអំពើឃាតកម្មក៏សាហាវខាងលើនេះគឺដោយសារខ្លួន ស្រវឹងស្រា ។

ជនសង្ស័យរូបនេះបានប្រាប់សមត្ថកិច្ចនៅក្នុងបន្ទប់សួរចម្លើយថា មូលហេតុដែល សម្លាប់ប្រពន្ធនិងកូនដោយសារតែស្រវឹង ស្រា ហើយក្រោយពេលប្រព្រឹត្តសកម្មភាពរួចខ្លួនបានបើករថយន្ដដឹកកូនប្រុសបងគេច ខ្លួនទាំងយប់នៅម៉ោងជាង២រំលងអធ្រាតថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ៕

img_3184 img_3178 img_3173 img_20161219_122254 img_20161219_122249

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print