ខេត្តរតនគិរី ៖ គ្រាប់មិនទាន់ផ្ទុះ ប្រភេទធុនធំM-K ចំនួន១គ្រាប់ ត្រូវបានប្រជាពលរដ្ឋកាយ ប្រឡាយទឹកប្រទះឃើញកប់ក្នុងដី ហើយបានរាយការណ៍ដល់អាជ្ញាធរសមត្ថកិច្ចមូលដ្ធាន ភ្លាមៗ ។
គរបាលស្រុកលំផាត់បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នៅចំណុចអូរ ( ខាងមុខ ឡឥដ្ធ) ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី គ្រាប់មិនទាន់បំផ្ទុះចំនួន ១គ្រាប់ធុនធំ់ជាប្រភេទMkត្រូវបានប្រជាពលរដ្ធជីកកកាយដី (AX) ប្រទះឃើញ។
បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្ថ៍ល្បាំង១សហការណ៍និងក្រុមអង្គការម៉េកកំពុងរក្សាការពារ គ្រាប់ទុកកន្លែងដើមនៅឡើយ ។
សមត្ថកិច្ចសំណូមពរដល់ប្រជាពលរដ្ឋដែលបានជួបប្រទះឃើញគ្រាប់ទោះបីប្រភេទណាក៏ដោយត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចមូលដ្ឋាននឹងជៀងវាងដាច់ខាតកុំឲ្យប៉ះពាល់ ខ្លាច កើតហានិភ័យកើតឡើង ៕ វុទ្ធឦសាន
...