យន្តហោះរុស្ស៊ីដឹកអ្នកដំណើរ៣៩នាក់ជួបគ្រោះថ្នាក់

ចែករំលែក៖

យន្តហោះយោធា១គ្រឿងរបស់រុស្ស៊ី ប្រភេទ Il-18 ដឹកអ្នកដំណើរ ៣២នាក់ និងក្រុមពហុនិកា ៧នាក់បានជួបគ្រោះ ថ្នាក់នៅតំបន់ sakha ប្រទេសរុស្សុី។

សារព័ត៌មានរុស្ស៊ី RIA novosti បាន ដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថា អ្នកនៅលើយន្តហោះទាំង៣៩នាក់នៅរស់ទាំងអស់ ប៉ុន្តែ មាន១៦នាក់រងរបួសជាទម្ងន់។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ទៀតថា «អ្នក រងរបួសទាំងអស់បានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅ Tiksi តាមឧទ្ធម្ភាគចក្រ។

តាមរបាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថាយន្តហោះធ្លាក់ចុះដីនៅវេលាម៉ោង៤និង៤៥នាទី ម៉ោងនៅក្នុងតំបន់មាន ចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិ Tiksi ប្រមាណ៣០គីឡូម៉ែត្រ។ យន្តហោះខាងលើធ្វើដំណើរឆ្ពោះទៅកាន់អាកាសយានដ្ឋាន Kansk ។
កន្លងមកសារព័ត៌មាន TASS បានដក ស្រង់ប្រភពព័ត៌មានឲ្យដឹងថា យន្តហោះ យោធាប្រភេទ Ilyushin IL-18 ហោះហើរ ចេញពីអាកាសយានដ្ឋាន Koltsovo នៅថ្ងៃទី១៩ខែធ្នូ ហើយបានធ្លាក់ចុះដីនៅ ចម្ងាយពីអាកាសយានដ្ឋាន២៧គីឡូម៉ែត្រ។

សារព័ត៌មានRIA novosti ក្រោយមក បានផ្សាយថា មានមនុស្ស៥នាក់នៅរស់ ក្រោយពេលយន្តហោះធ្លាក់បែកជា ៣ បំណែកធំៗ ប៉ុន្តែមិនផ្ទុះនោះឡើយ។

ការធ្លាក់យន្តហោះប្រសិនបើមិនផ្ទុះនោះនឹងមានអ្នកនៅរស់ ប៉ុន្តែភាគច្រើនយន្តហោះធ្លាក់គឺផ្ទុះដោយសារតែមានល្បឿនលឿននិងមានថាមពលជាច្រើននៅលើ យន្តហោះ។

ការធ្លាក់មិនផ្ទុះដូចជាយន្តហោះដឹក កីឡាករប្រេស៊ីលជាដើម ដោយសារតែ អស់សាំងពេលធ្លាក់មិនបណ្តាលឲ្យផ្ទុះ ឡើយទើបមានអ្នកនៅរស់។

ជាទូទៅបើយន្តហោះមិនទម្លាក់កង់ត្រូវចុះចតទាំងប្រថុយនោះគឺអាកាសយានិកត្រូវបញ្ជាយន្តហោះឆ្វែលចុះឡើងឲ្យសាំង ជិតអស់ទើបចុះចត ចៀសវាងមានការផ្ទុះ កើតឡើង៕

images

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print