ស្លាប់និងរបួសធ្ងន់២នាក់ ក្នុងហេការណ៍គ្រោះថ្នាក់ចរារណ៍រវាងរថយន្ដក្រុងបុកនិងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេការណ៍គ្រោះថ្នាក់ចរារណ៍រវាងរថយន្ដក្រុងបុកនឹងម៉ូតូកាលពីវេលាម៉ោង១និ១០នាទីរសៀល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខ វិទ្យាល័យហ៊ុនសែនបល្ល័ង្គ ស្ថិតនៅលើផ្លូវជាតិលេខ៦ ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង រវាងរថយន្តក្រុងដឹកភ្ញៀវទេសចរណ៍ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 3D-4365 បុកម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1D-7050 បើកបរក្នទិងទិសដៅផ្ទុយគ្នាមកដលចំណុចកើតហេតុបានបុកគ្នាពេញទំហឹង ដោយអ្នកបើកបររថយន្ត ឈ្មោះថោង ប៊ុនណារិទ្ធ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅ ភូមិចុងកោះ ឃុំកោះឧញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ចំណែកអ្នកបើកបរម៉ូតូ ឈ្មោះភា ម៉ិក ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរធ្វើស្រែ (រងរបួសធ្ងន់)បានបញ្ជូនទៅមន្ទីរពេទ្យ អ្នករួមដំណើរ ឈ្មោះ ប្លង់ សុផាន់ណា ភេទប្រុស អាយុ50ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុករបរធ្វើស្រែ ស្លាប់នៅកន្លែងកើតហេតុ។

ក្នងហេតុការណ៍នេះបណ្តាលឲ្យខូចរថយន្តក្រុងផ្នែកខាងមុខ និងខូចម៉ូតូ០១គ្រឿង ព្រមទាំងឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ តាមបញ្ជាព្រះរាជអាជ្ញា លោក អ៊ីត សុធា ។ ចំណែកវត្ថុតាង និងអ្នកបើកបរប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ខេត្តកំពង់ធំ៕

img-20161219-wa0038 img-20161219-wa0033 img-20161219-wa0039 img-20161219-wa0037 img-20161219-wa0043 img-20161219-wa0036

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print