ប្ដីចុងចិត្តអប្រិយ៍ឲ្យប្រពន្ធយកកូនចេញ ប្រពន្ធមិនព្រមខឹងវាយបែកភ្នែកម្ខាង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសបែកម្ខាងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ ដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃបន្ទាប់ពីប្តីចុងចិត្តអប្រិយវាយធ្វើបាបព្រោះនាងមានផ្ទៃពោះហើយឲ្យយកកូនចេញតែប្រពន្ធមិនព្រមយកចេញ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៦ នៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះឈ្មោះចូក ស្រីនាង អាយុ៣៤ឆ្នាំ មុខរបរដើរប៉េះត្រគួនលក់ មានស្រុកកំណើតនៅភូមិជួ ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម ចំណែកប្តីចិត្តអប្រិយ៍ឈ្មោះសឹម អ្នកទាំង២ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ។

តាមការៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា រួបគាត់និងប្តីបានចាប់ដៃគ្នាជាប្តីប្រពន្ធអស់រយៈពេល៥ឆ្នាំមកហើយដោយមិនបានការពេញច្បាប់នោះទេ គាត់ជាប្រពន្ធចុងដោយមួយថ្ងៃៗគាត់បានដើរប៉េះត្រគួនដើម្បីចិញ្ចឹមជីវិត ដោយឡែងប្តីរបស់គាត់ធ្វើការសំណង់ ហើយមូលហេតុនៃការប្តីវាយធ្វើបាបនេះគឺព្រោះតែប្តីគាត់ឲ្យយកកូនដែលនៅក្នុងពោះទម្ងន់២ខែចេញហើយដោយគាត់មិនព្រមយកចេញទើបធ្វើឲ្យប្តីខឹងវាយបែបនេះ។

បន្ទាប់ពីប្តីវាយធ្វើបានរួបគាត់ទ្រាំលែងបានក៏រត់ទៅសម្ងំនៅក្នុងវត្តកំបូលព្រោះខ្លាចប្តីរកឃើញតាមវាយទៀត។ ក្រោយមកទើបប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឃើញរាយការទៅសម្ថកិច្ចចុះមកអន្តរាគមន៍និងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះ៕

image3 image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print