ប៉ូលីសចរាចរណ៍ក្រុងកំពង់ឆ្នាំង ចាប់ម៉ូតូបំពាក់ឧបទេស ខុសបច្ចេកទេស

ចែករំលែក៖

កំពង់ឆ្នាំង៖ ម៉ូតូចំនួន២គ្រឿងដែលបំពាក់នូវឧបករណ៍ខុសបច្ចេកទេស នៅលើម៉ូតូ ត្រូវបានសមត្ថកិច្ចដេញស្ទាក់ចាប់ឃាត់យកមកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ។ ការស្ទាក់ចាប់ម៉ូតូទាំង២គ្រឿងនេះ គឺធ្វើឡើងកាលពីវេលាម៉ោងជា១២យប់ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បន្ទាប់ពីម្ចាស់ម៉ូតូនេះបើកចេញពីក្លឹបកំសាន្ត ។

11880423_1456265124700720_1810466312592868392_n

សមត្ថកិច្ចបានអោយដឹងថា ម៉ូតូទាំង២គ្រឿងនេះដែលឃាត់ទុកនេះ មួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ១.៤៥៤៦  បំពាក់ស៊ីប្លេខ្យល់មានសម្លេងរំពងខ្លាំង និង ភ្លើងឡាស៊ែរខុសបច្ចេកទេស ។ ចំណែកឯកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាសេ១២៥ អត់ស្លាកលេខ  បំពាក់សឺម៉ាំងប្រែន  ភ្លើងឡាស៊ែរ  និង តសាក់ស៊ីដែលមានប្រវែងវែងជាងធម្មតា ខុសទៅនឹងលក្ខណៈបច្ចេកទេសរបស់ម៉ូតូដែលក្រុមហ៊ុនដាក់អោយប្រើប្រាស់ ។ ម្ចាស់ម៉ូតូទាំងពីរមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ ដោយគ្រាន់តែគេស្គាល់ថា ជាអ្នករស់នៅស្រុកបរិបូរណ៍ ។

សមត្ថកិច្ចបានអោយដឹងថា មុនពេលធ្វើការឃាត់ម៉ូតូទាំង២គ្រឿងនេះសមត្ថកិច្ចបានឃើញម៉ូតូទាំងពីរគ្រឿងបានធ្វើចរាចរណ៍នៅតាមដងផ្លូវសារធារណៈ ដោយប្រើប្រាស់នូវសម្លេងសឺម៉ាំប្រែន ភ្លើងឡាស៊ែ តួម៉ូតូកែច្នៃខុសប្រក្រតី ដែលធ្វើអោយប៉ះពាល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវអាចបង្កជាគ្រោះថ្នាក់ផ្សេងៗ និង បង្កការរំខានដោយសំឡេងសឺម៉ាំងឮខ្លាំងខុសប្រក្រតី ។

សមត្ថកិច្ចបានអោយដឹងទៀតថា ដើម្បីអោយម្ចាស់ម៉ូតូបញ្ឈប់សកម្មភាពនេះ សមត្ថកិច្ចធ្វើការផាកពិន័យ ដោយធ្វើកិច្ចសន្យា និង តម្រូវអោយម្ចាស់ម៉ូតូ ដោះសំភារៈដែលខុសបច្ចេកទេសចេញអោយអស់ និង បំពាក់ឧបករណ៍បចេ្ចកទេសដែលសមស្រប និង កំណត់ដោយច្បាប់ ហើយធ្វើនៅចំពោះមុខសមត្ថកិច្ចរួចទើបអនុញ្ញាត្តអោយទៅផ្ទះវិញ ៕

11873371_1456265244700708_4907779675725776787_n (1)

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print