រាជធានីភ្នំពេញ៖ ពលរដ្ឋក្រីក្រចំនួន ០៥ គ្រួសារ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៥ នេះ។
លោកថេង សុថុល ប្រធានគណៈកម្មការអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាលរងខណ្ឌតំណាង លោក លី សាវេត ប្រធានកិត្តិយសគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌ និងលោក សឿង សួរចៅសង្កាត់ក្រាំងធ្នង់អញ្ជេីញសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿង ឧបភោគបរិភោគនិងសម្ភារមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនប្រធានកាកបាទ ក្រហមកម្ពុជា ទៅជូនប្រជាពលរដ្ឋក្រីក្រចំនួន០៥ គ្រួសារ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបានឧបត្ថម្ភថវិកា ដោយក្នុងមួយគ្រួសារទទួលបានចំនួ ៣០.០០០ រៀលផងដែរ។ ជាពិសេសលោក ថេងសុថុលអភិបាល រងខណ្ឌសែនសុខ បានពាំនាំនូវការសាកសួរសុខទុក្ខគ្រួសាររងគ្រោះដោយគ្រោះអគ្គីភ័យពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ថ្វីត្បិតលោកមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែនតែលោកតែងតែបានគិតគូរដល់សុខ និងទុក្ខពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ហើយបេសកម្មរបស់កាកបាទ ក្រហមកម្ពុជាបានដើរតួជាសំខាន់ សម្រាប់ជួយដល់ប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ និងមិនបម្រើអោយគណ បក្សនយោបាយណាមួយឡើយ។
បន្ទាប់មកលោកថេង សុថុល អភិបាលរងខណ្ឌនិងលោក សឿង សួ ចៅសង្កាត់គ្រាំងធ្នុង បាននាំគ្នាសំអាតបរិស្ថានតាមផ្លូវសាធារណៈដែលកន្លងមកក្រុមហ៊ុនសុិនទ្រីមិនបានមកប្រមូលធ្វើអោយប៉ះពាល់ដល់បរិស្ថាន ៕
...
ដោយ៖ តុង សីហា