ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ប្រារព្ធធ្វើនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក រ័ត្ន សាខន ប្រធាន សហព័ន្ធកីឡាវ៉ូវីណាមបានឲ្យដឹងថា កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើក៤នៅលើទឹកដីខេត្តសៀមរាបដែលគ្រោងដំណើរការប្រកួតចាប់ពីថៃ្ងទី១១ ដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៧ ។

លោកឧកញ៉ា រត្ន័ សាខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមមានប្រសាសន៍ថា កីឡាករ កីឡាការិនីគ្រូបង្វឹកនិងអគ្គលេខាធិការ សហព័ន្ធ ត្រូវពង្រឹងបច្ចេកទេសក្នុងការហ្វឹកហាត់ត្រៀមប្រកួតប្រជែងយកមេដាយពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ក្នុងនាមយើងជាម្ចាស់ផ្ទះ ។ លោក ឧកញ៉ាបានបញ្ជាក់ថា ការជួបជុំថ្ងៃនេះក្នុងគោលបំណងរំលឹកដល់កីឡាករកីឡាការិនីឲ្យបន្ថែមការហ្វឹកហាត់ពង្រឹងនូវសមត្ថភាពបច្ចេកទេសរបស់ខ្លួនធ្វើយ៉ាងណាឲ្យទទួលបានសិទ្ធិផលល្អប្រសើរក្នុងការប្រកួត កីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៤នេះ ។

លោកប្រធានបញ្ជាក់ថា ការជំរុញបន្ថែម នូវបច្ចេកទេស ខណៈដែលសហព័ន្ធកំពុងមានការព្រួយបារម្ភខ្លាំងបំផុត គឺមនុស្សម្នាក់លេងដល់ទៅ៤វិញ្ញាសាប្រសិនបើមានបញ្ហា អ្វីកើតឡើង ចំពោះកីឡាករកីឡាការិនីមុនពេលប្រកួត និងអំឡុងការប្រកួតនោះ គឺមានការខាតបង់ធំធេងណាស់។ ដូច្នេះចាំបាច់ត្រូវកែទម្រង់ខ្លះៗ ដោយបន្ថយ វិញ្ញាសាមួយចំនួនដែលពួកគាត់ធ្លាប់ទទួលរ៉ាប់រងនោះទៅឲ្យកីឡាករកីឡាការិនីថ្មីៗហ្វឹកហាត់ជំនួសវិញ ។

លោកឧកញ៉ាបានជំរុញលើកទឹកចិត្ត ដល់កីឡាករកីឡាការិនីត្រូវខិតខំហ្វឹកហាត់ឲ្យបានកាន់តែខ្លាំងថែមទៀតដើម្បីដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិកម្ពុជា ។

គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ពីថៃ្ងទី១១ ដល់ថៃ្ងទី១៤ ខែមករា ឆ្នាំ២០១៧នៅទីក្រុង សៀមរាបខាងមុខនេះមានប្រទេសចូលរួមប្រកួតចំនួន៨ប្រទេស គឺ វៀតណាម កម្ពុជា ថៃ ហ្វុីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ឡាវ និងប្រ៊ុយណេ។ ព្រឹត្តិការណ៍នេះបានរៀបចំ៣លើករួចមកហើយ គឺលើកទី១នៅរាជ ធានីភ្នំពេញលើកទី២នៅសៀមរាបលើកទី៣នៅប្រទេសមីយ៉ាន់ម៉ានិងលើកទី៤នៅខេត្តសៀមរាប៕

_mg_0576 _mg_0450 photo_2016-12-20_06-10-42

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print