បដាពាណិជ្ជកម្មធ្លាក់ចំក្បាលមេដឹកនាំកោះតៃវ៉ាន់

ចែករំលែក៖

មេដឹកនាំកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ត្រូវបដាពាណិជ្ជកម្មធ្លាក់ចំក្បាល នៅពេលដែលកំពុងថ្លែងសុន្ទរកថា នៅ កណ្តាលវាល។

ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃ ទី១៩ ខែធ្នូ នៅពេលដែលលោកស្រី Tsai Ing-wen ចូលរួមបើកការដ្ឋានសាងសង់ផ្ទះសង្គមនៅក្នុងកោះនេះ។

នៅពេលដែលលោកស្រី Tsai Ing-wen កំពុងថ្លែងសុន្ទរកថា ក៏ស្រាប់តែបដាពាណិជ្ជកម្មមួយបានធ្លាក់មកចំក្បាលលោក ស្រីដោយសារតែមានខ្យល់ខ្លាំង។

ឃ្លីបវីដេអូដែលបណ្តាញព័ត៌មាន EBC បានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា លោក ស្រី Tsai Ing-wen នៅតែរក្សាការអត់ធ្មត់ មិនភ័យខ្លាច។ ភ្លាមៗនោះក្រុមអង្គរក្សក៏បានទៅលើកបដាខាងលើចេញភ្លាមៗ។

នៅពេលដែលក្រុមសារព័ត៌មានសួរពីហេតុការណ៍ខាងលើលោកស្រី Tsai Ing-wen បានបញ្ជាក់ទាំងកំប្លែងថា ដោយសារ តែការសម្តែងរបស់កុមារមានការទាក់ទាញ សូម្បីតែបដាក៏ត្រូវចុះមកដែរ។

លោកស្រី Tsai Ing-wen អាយុ៦០ឆ្នាំ បានក្លាយជាស្ត្រីដឹកនាំកោះតៃវ៉ាន់ដំបូង បង្អស់ ប៉ុន្តែការផ្តល់ទំនុកចិត្តទៅលើលោកស្រីបានធ្លាក់ចុះទាបជាងកាលពីខែមុន។ ការបាត់បង់ទំនុកចិត្តពីពលរដ្ឋបានបង្ហាញយ៉ាងច្បាស់ថា លោកស្រីបានបរាជ័យនៅក្នុងការដឹកនាំកោះមួយនេះ៕

de-11

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print