ជនសង្ស័យ2នាក់ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួន ពីបទពាក់ព័ន្ធនឹងថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោធ្វើ ការឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវបេតុងលេខ២១៧ ត្រង់ចំណុចមុខវត្តសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជ ធានីភ្នំពេញពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀនជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដែលដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ ។

IMG-20150813-WA0059

​ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សួន គឹមយ៉ាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នកបើកបររថយន្តនាគខៀវ និងមានស្រុកកំណើតនៅភូមិសំរោង ឃុំក្បាល ត្រាច ស្រុកគគរ ខេត្តពោធិ៍សាត់ និងមួយទៀតឈ្មោះ នៅ នឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ នៅក្រុមហ៊ុននាគខៀវ មានស្រុកកំណើតនៅភូមិយានធំ ឃុំជីផុន ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នជនសង្ស័យរស់នៅក្នុងយានដ្ឋានក្រុមហ៊ុននាគខៀវ ។

ប្រភពដដែលបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ គឺនៅវេលាម៉ោង៧ យប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាន​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើកំណាត់ផ្លូវបេតុង២១៧ភូមិខាងលើ ដែលដឹកនាំ ដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ។ ខណៈនោះជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1H-1356​ ឌុបគ្នាធ្វើដំណើរឆ្លងកាត់គោលដៅត្រួត ពិនិត្យក្នុងទិសដៅពីជើងទៅត្បូង ពេលនោះកងកម្លាំងចម្រុះបានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ សួន គឹមយ៉ាន លូកយកថ្នាំញៀន១កញ្ចប់តូចចេញពីក្នុងហោ ប៉ៅខោរបស់ខ្លួនបោះចោលទៅលើដី តែត្រូវបានកម្លាំងកងរាជអាវុធហត្ថឃើញទាន់ក៏ឃាត់ខ្លួន តែម្តងនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីសួរនាំ។

​លោកវរសេនីយ៍ត្រី ឈឹម ប៊ុនរ័ត្ន អធិការរងនគរបាលខណ្ឌដង្កោបានបញ្ជាក់ឲ្យដឹងថា​ ជនសង្ស័យ២នាក់នេះ កាលពីម្សិលមិញកម្លាំងយើងបាននាំខ្លួនទៅកាន់ការិយាល័យប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីថតរូបភាព។

បន្ទាប់មកនាំពួក គេមកអធិការដ្ឋានខណ្ឌវិញដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ លោកថា ថ្វីត្បិត តែថ្នាំញៀន១កញ្ចប់តូចមែន តែយើងមិនដឹងថាពួកគេប្រើប្រាស់យូរហើយឬនៅយ៉ាងណានោះ គឺអាស្រ័យច្បាប់តែប៉ុណ្ណោះ៕

IMG-20150813-WA0058

IMG-20150813-WA0061

IMG-20150813-WA0060

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print