ឌុ​ប​ប្រពន្ធ​មាន​ផ្ទៃពោះ​៦​ខែ​ជ្រុល​ទៅ​បុក​គូថ​រថយន្ត​ធុន​ធំ​របួសធ្ងន់​ទាំង​២​នាក់​

ចែករំលែក៖

​ខេត្តកណ្តាល៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​៦​ខែ​បម្រុង​ទៅ​ទិញ​អី​ហូប​នៅ​ពេល​យប់​ ខណៈ​ជិះ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូថ​រថយន្ត​ធុន​ធំ​ខូច​ឈប់​ស្ងៀម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ ។​ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ។​

11013562_1889368837954794_140365053165566181_n

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​ និង​៣៥​នាទី​ ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១-២​ ស្ថិត​ក្នុងភូមិ​ព្រៃ​គោ​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ថៃ​ មក​រ៉ា​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ ជា​កម្មករ​សំណង់​ ប្រពន្ធ​ឈ្មោះ​ ស្រី​ ម៉ៅ​ អាយុ​២៧​ឆ្នាំ​ មាន​ផ្ទៃពោះ​៦​ខែ​ មុខរបរ​ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​សេក​ពង​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ជិះ​ម៉ូតូ​ធុន​សេ​១០០​កូរ៉េ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ណ​.៩៣៧០-​ភព​.១​ ។​

​ចំណែកឯ​រថយន្ត​ម៉ាក​FUSO​ ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-1278​ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ខ្សាច់​បើកបរ​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ ៕​

11855619_1889368821288129_5485206224135226659_n

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print