លោកប៉ែនប៊ុនធឿននាយរងប៉ុស្ដិ៍ នគរបាលឃ្មួញដែលល្បីខាងកាងល្បែងសុីសងក្នុងមូលដ្ឋាននោះឥឡូវត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញផ្អាកការងារបជាណ្ដោះអាសន្នសិន

ចែករំលែក៖

ភ្នំពេញ៖ លោកអនុសេនីយ៍ទោប៉ែនប៊ុនធឿនមានតួរនាទីជានាយរងប៉ុស្ដិ៍ឃ្មួញទទួលផែនយុត្តិធម៌ត្រូវបានលោកជួនសុវណ្ណអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញសម្រេចផ្អាកការងារបណ្ដោះអាសន្នដោយពិនិត្យឃើញថាលោកមន្ត្រីប៉ូលីសរូបនេះពុំសូវយកចិត្តទុកដាក់លើការងារជុំនាញនិងពុំមានភាពទទួលខុសត្រូវសេចក្ដីសម្រេចរបស់អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីថ្ងៃទី១០ខែសីហាឆ្នាំ២០១៥កន្លងមក ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ឃ្មួញបានរិះគន់ថា លោកអនុសេនីយ៍ទោ ប៉ែន ប៊ុនធឿនដែលមានតួនាទីជានាយរងប៉ុស្តិ៍ឃ្មួញទទួលបន្ទុកផែនយុត្តិធម៍បានដើរយកលុយតាមល្បែងសុីសងនៅក្នុងមូលដ្ឋានដោយមិនមានការបង្រ្កាបទេ។ក្នុងនោះមានដូចជាអាប៉ោង,បៀរ,និងកន្ទុយលេខដែលបង្ករភាពស្មុគស្មាញដល់ថ្នាក់ដឹកនាំខណ្ឌនិងថ្នាក់ដឹកនាំក្រុងថែមទៀតផង ក្នុងនោះលោកប៉ែនប៊ុនធឿនក៍ត្រូវបានរងការរិះពីអ្នកសារព័ត៍មានក្នុងស្រុកមួយចំនួនដែលធ្លាប់បានចុះផ្សាយនាពេលកន្លងមកនៅសកម្មភាពអាក្រាក់របស់មន្ត្រីរូបនេះដែលមានភាពអសន្តិសុខមួយចំនួនដែលកើតមានឡើងក្នុងមូលដ្ឋានហើយលោកប៉ែនប៊ុនធឿនមិនដែលអន្តរាគមន៍ទាន់ពេលវេលានោះទេតែបើដើរយកលុយតាមវង់ល្បែងសុីសងវិញគឺពួកែណាស់ ។

តែប្រសិនមកធ្វើអន្តរាគមន៍រាល់បទល្មើសដែលកើតមានវិញគឺមិនដែលទៅទាន់ពេលម្តងណាទេហើយបើទៅដល់គឺទៅស្ដីឲ្យប្រជាពលរដ្ឋទៅវិញ។ មិនតែប៉ុណ្ណោះរាល់ប្រជាពលរដ្ឋទៅសុំប្ដឹងរឿងអ្វីមួយលោកមន្ត្រីប៉ូលីសរូបនេះមិនដែលយកចិត្តទុកដាក់ព្រមទាំងស្ដីឲ្យប្រជាពលរដ្ឋខ្លាំងៗហាក់គ្មានសុជីវធម៌ក្នុងនាមសមត្ថកិច្ចមូលដ្ឋានដែលបំរើអោយប្រជាពលរដ្ឋទាល់តែសោះ។ពលរដ្ឋរស់នៅក្នុងសង្កាត់ឃ្មួញបានលើកឡើងទៀតថានៅពេលដែលឮថាថ្នាក់លើដកតំណែងនិងផ្អាកការងាររបស់លោកប៉ែន ប៊ុនធឿន ជាបណ្តោះអាសន្ននោះពួកគាត់សប្បាយចិត្តខ្លាំងណាស់ ។

សូមបញ្ជាក់ថាការសម្រេចរបស់លោកជួនសុវណ្ណអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំដោយបានផ្អាកការងារបណ្ដោះអាសន្នរបស់លោកអនុសនីយ៍ទោប៉ែនប៊ុនធឿនដែលមានតួរនាទីជានាយរងប៉ុស្ដិ៍ឃ្មួញទទួលផែនយុត្តិធម៌នោះគឺបានសំដែងនូវអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋព្រមទាំងឯកភាពទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថាក្នុងនាមសមត្ថកិច្ចមូលដ្ឋានត្រូវមានសំដីល្អនិងការពារបញ្ហាអសន្តិសុខដែលកើតមានឡើងជូនប្រជាពលរដ្ឋ ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print