ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះមកពីខេត្តព្រៃវែងបាននាំគ្នាឡើងមកភ្នំពេញក្នុងគោលបំណងប្តឹង បុរសម្នាក់ជាមេខ្សល់ដែលឆបោកនាំមនុស្ស៦នាក់ ដែលជាកូន និងជាប្តីកំពុងរងគ្រោះត្រូវតម្រួត ថៃចាប់ឃុំខ្លួន ប្រយោជន៍សុំឲ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍ ។
ជួបជាមួយបងប្អូនប្រជាពលរដ្ឋ៦នាក់ នៅឯនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ បុរសម្នាក់ឈ្មោះ ឡាយ គៀង អាយុ៣៧ឆ្នាំ ជាកសិករ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា ពួកគាត់ជាពលរដ្ឋរងគ្រោះដែលកូនប្រុសរបស់គាត់ត្រូវបានមេខ្សល់ម្នាក់ឈ្មោះ ហេង បាននាំកូនប្រុសរបស់គាត់ទៅធ្វើការចុះទូកនេសាទសមុទ្រនៅប្រទេសថៃ តាំងពីថ្ងៃទី២៦មិថុនា ២០១៥កន្លងទៅនេះ ហើយកូនប្រុសគាត់ធ្លាក់ខ្លួនឈឺពុលរលកមិនអាចទ្រាំទ្រធ្វើការបានគេក៏ សុំមេការផ្ទាល់នៅទីនោះឡើងផ្ទះវិញតែមេការគេមិនឲ្យមក ហើយបែរជាប្តឹងតម្រួតថៃឲ្យចាប់ ខ្លួនកូនគាត់ដាក់គុកទៀត ។
បុរសជាឪពុកឈ្មោះ ឡាយ គៀង បានបន្តឲ្យដឹងទៀតថា កូនប្រុស គាត់មានឈ្មោះ ឡាយ ភ័ណ្ឌ អាយុ១៧ឆ្នាំ មុនពេលដែលកូនគាត់បាត់ខ្លួនខែមុននោះកូនគាត់ បានសុំលុយ១០ម៉ឺនរៀលថាទៅធ្វើការនៅថៃ រូបគាត់ក៏ថាគ្មានលុយទេ។ គេក៏ទៅសុំលុយពីប្រ ពន្ធរបស់គាត់ កូនគាត់ទៅបាត់ជាង១ខែបាត់ដំណឹងសូន្យ ប្រហែលជា២សប្តាហ៍មុនក៏ឮថាកូន គាត់ធ្លាក់ខ្លួនឈឺហើយថាសុំគេមកផ្ទះវិញតែមេការអត់ឲ្យមក។ កូនគាត់ក៏ឡើងពីទូកថាទៅរក ទិញស៊ីមទូរស័ព្ទដើម្បីតេមកស្រុក មេការក៏ប្តឹងតម្រួតថៃចាប់ដាក់គុកតែម្តងទៅ ហើយពេលនេះ គាត់មិនដឹងពឹងទៅខាងណានោះទេ មានតែមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
ដោយឡែកស្ត្រីឈ្មោះ សុខ វុទី្ធ អាយុ៣០ឆ្នាំ ជាកសិករ រស់នៅខេត្តព្រៃវែងបានរៀបរាប់ ឲ្យដឹងដែរថា មុនពេលកើតហេតុគឺមេខ្សល់ឈ្មោះ ហេង បាននាំប្តីរបស់គាត់ថាទៅធ្វើការចុះទូក នេសាទនៅថៃ ហើយគាត់ប្រាប់វិញថាគាត់អត់ព្រមឲ្យប្តីគាត់ទៅទេ បើចឹងទាល់តែឲ្យលុយគាត់ ចំនួន៥ពាន់បាតសិនមកគ្រាន់ចិញ្ចឹមកូន។ ពេលនោះមេខ្សល់ឈ្មោះហេងថាមិនអីទេឲ្យទៅដល់ ទូកសិនគាត់ឲ្យលុយភ្លាម ស្រាបតែរហូតមកដល់ពេល១ខែកន្លះមិនទាន់ទទួលទេសូម្បីតែមួយ រៀលក៏គ្មានដែរ។
ស្ត្រីដដែលបន្តថា ក្រោយមកប្តីគាត់ក៏ធ្វើការមិនកើតធ្លាក់ខ្លួនឈឺព្រោះគាត់ ពុលរលកសុំគេមកផ្ទះវិញ មេការគេមិនឲ្យមកស្រាប់តែប៉ូលីសថៃចាប់ដាក់គុក ហើយប្តីគាត់ក៏ បានទូរស័ព្ទមកផ្ទះប្រាប់ថាឲ្យគាត់ផ្ញើលុយចំនួន១លានសាមសិបម៉ឺនរៀល ដើម្បីលោះគាត់ ។
ស្ត្រីឈ្មោះ សុខ វុទី្ធ ក៏បានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ប្តីគាត់មានឈ្មោះ ឌុល ឡៃស៊ីម អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំកំពុងត្រាង ស្រុកមេសាង ខេត្តព្រៃវែង។ ស្ត្រីដដែល បន្តថា ពួកគាត់ឡើងមកភ្នំពេញដើម្បីប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទៅអាជ្ញាធរថៃដោះលែងប្តី របស់គាត់ចេញមកជួបប្រពន្ធកូនវិញ ក៏ដូចជនរងគ្រោះ៥នាក់ផ្សេងទៀតផងដែរ និងសុំឲ្យសម ត្ថកិច្ចចាប់ខ្លួនមេខ្សល់ឈ្មោះ ហេង ផ្តន្ទាទោសទៅតាមច្បាប់៕
ដោយ៖ តាឡឹម