អភិបាលក្រុងព្រះសីហនុមានយន្ដការ កែលំអហេដ្ឋារចនាសម្ព័ន្ធក្រុងឱ្យ មានសោភណភាព

ចែករំលែក៖

ខេត្ដព្រះសីហនុ៖ ដោយមើលឃើញ ថា គ្រប់ដីចំណីផ្លូវទាំងអស់ រួមទាំងដីឯក ជនសុទ្ធតែមានស្មៅ និងកូនដើមឈើ តូចៗដុះស៊ុបទ្រុបទៅជាកម្ពោតព្រៃ ជា ពិសេសសំរាមត្រូវបានគេចាក់ចោល ទៅលើស្មៅ និងកម្ពោតព្រៃទាំងនោះ បង្ក ជាបញ្ហាប៉ះពាល់សោភណភាពក្រុងទេស ចរណ៍មួយនេះ លោកអ៊ី សុខឡេង អភិ បាលនៃគណៈអភិបាលក្រុងព្រះសីហនុ មានយន្ដការត្រូវរៀបចំកែលម្អ ក្នុងនោះ លោកបានចាត់ទុកថា ករណីមិនគិតគូ កើតជាបញ្ហា ទី១-ខូចបរិស្ថាន ដោយ សារតែសំរាមត្រូវបានបោះចោលលើដី ចំណីផ្លូវ គ្មានការគ្រប់គ្រង និងការយក ចិត្ដទុកដាក់ និងវេចខ្ចប់ត្រឹមត្រូវបង្កជា ក្លិនមិនល្អ ,ទី២-ធ្វើឱ្យបាត់សោភណភាព ទីក្រុង ដោយសារតែស្មៅដុះស៊ុបទ្រុប និងសំរាមពាសវាលពាសកាល និងទី៣- ភ្ញៀវទេសចរជាតិ-អន្ដរជាតិ អ្នកវិនិយោគ ទុនជាតិ-អន្ដរជាតិ នឹងស្ដីបន្ទោសថា អាជ្ញាធរខេត្ដ-ក្រុង-សង្កាត់ និងមន្ដ្រី ជំនាញពាក់ព័ន្ធមិនយកចិត្ដទុកដាក់ ឬ អសមត្ថភាព ។

លោកអភិបាលក្រុងបញ្ជាក់ថា ដូច្នេះ ចាប់ពីថ្ងៃនេះតទៅ ក្រុងព្រះសីហនុមាន គម្រោងផែនការជាបន្ដបន្ទាប់ ត្រូវអនុ វត្ដ ទី១-កាត់ស្មៅ និងថែទាំដើមឈើ ដែលដុះលើដីចំណីផ្លូវ ជាប្រចាំ ,ទី២- គ្រប់ផ្លូវត្រូវតែដាំដើមឈើ ដើម្បីថែរក្សា បរិស្ថាន និងលើកសម្រស់ទីក្រុង ,ទី៣- ក្រុងនឹងសិក្សាគ្រប់ចិញ្ចើមផ្លូវទាំងអស់ ក្នុងក្រុងត្រូវពុះជាពីរ (រៀបការ៉ូឡា សម្រាប់ថ្មើរជើង និងមួយចំណែកទៀត សម្រាប់ធ្វើសួនដាំស្មៅ,ផ្កា ,ដាំដើមឈើ) ទី៤-គ្រប់ផ្លូវទាំងអស់ ត្រូវដាក់ភ្លើងបំភ្លឺ តាមទីសាធារណៈ ប្រើដោយពន្លឺព្រះ អាទិត្យ ។

លោកអភិបាលក្រុង អ៊ី សុខឡេង បានលើកឡើងថា ការងារទាំងនេះត្រូវ ការពេលវេលា ធនធាន (មនុស្ស-ហិរញ្ញ វត្ថុ) ការគាំទ្រពីថ្នាក់ដឹកនាំខេត្ដ,មន្ទីរ ពាក់ព័ន្ធ មន្ដ្រីក្រោមឱវាទ សាលាក្រុង ដែលជាសេនាធិការ ពីវិស័យឯកជននិង ការចូលរួមដែលមិនអាចខ្វះបានពីប្រជា ពលរដ្ឋជាការចាំបាច់បំផុតនោះ ។

លោកអ៊ី សុខឡេង ដែលទើបនឹងឡើង កាន់តំណែងថ្មី ក្នុងនាមគណៈបញ្ជាការ ឯកភាពក្រុង លោកបានពង្រឹងលើការ ងារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល រដ្ឋ ក្នុងទឹកដីក្រុងទេសចរណ៍ ពិសេស សម្រាប់សុវត្ថិភាពទៅលើភ្ញៀវទេសចរ ជាតិ-អន្ដរជាតិ អ្នកវិនិយោគទុនជាតិ-អន្ដរជាតិ ដែលជាយន្ដការគាំទ្រយ៉ាង ខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេសជា គោលការចាំបាច់ដែលថ្នាក់លើចង់បាន ៕

IMG_3248.JPG

IMG_3243.JPG

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print