តំបន់សឹករងកំពង់ធំបានរៀបចំពិធីសំណេះសំណាលនិងចែកអំណោយដល់គ្រួសារទ័ពជួបប្រទះការលំបាកចំនួន២៤គ្រួសារ

ចែករំលែក៖

កំពង់ធំ​៖ ឯកឧត្ដម ឧត្ដមសេនីយ៏ត្រី សោម ស៊ុន បានមានប្រសាសន៍ថា  ដោយអនុវត្ដតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធាពលខេមរភូមិន្ទ ក៏ដូចជាការនែនាំរបស់ ឯកឧត្ដម មេបញ្ជាការយោធាភូមិភាគទី៤នោះ នៅព្រឹកថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៥ នៅទីបញ្ជាការដ្ឋានតំបន់ប្រត្តិបត្តការសឹករងកំពង់ធំ បានរៀបចំពិធី ចែកអំណោយ និងសំណេះសំណាល ជាមួយនិងក្រុមគ្រួសារយោធាដែលជួបនឹងការលំបាកចំនួន២៤គ្រួសារ ។

ខណៈពេលនេះដែរឯកឧត្ដម ឧត្ដមសេនីយ៏ត្រី សោម ស៊ុន បានមានប្រសាសន៍ផ្ដែផ្ដាំនិងកោតសរសើរ ចំពោះគ្រួសារទ័ពទាំងអស់ថា ថ្វីត្បិតប្រពន្ធមិនបានបំពេញការងារដូចជាស្វាមីជាកងទ័ព តែជាអ្នកជួយលើកម្លាំងចិត្ដដល់ស្វាមី បំពេញលក្ខណៈសព្វបែបយ៉ាងជួយមើលថែ សុខភាពស្វាមី ជូនកូនៗទៅសាលារៀននិងផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារដែលជាការផ្ដល់ភាពកក់ក្ដៅដល់ស្វាមីដែលកំពុងបំពេញភារកិច្ចហើយក្រុមគ្រួសារកងទ័ពជួបការលំបាកទាំងនោះសុទ្ធសឹងតែជាអ្នកមករួមរស់ជាមួយស្វាមីក្នុងទីតាំងបន្ទាយ ហូបចុកជាមួយស្វាមី។

ចុងក្រោយបានផ្ដាំផ្ញើឲ្យគ្រួសារយោធាទាំងអស់ត្រូវចេះ ច្នៃប្រឌិតរិះរកគ្រប់វិធីក្នុងការដាំបន្លែបង្ការដែលជាលក្ខណៈធម្មជាតិ ចិញ្ចឹមសត្វ និងបង្កើតមុខរបរ ដើម្បីជួយផ្គត់ផ្គង់បន្ថែមក្នុងជីវភាពឲ្យកាន់តែប្រសើរឡើង កុំទុកឪកាសឲ្យទំនេរឥតប្រយោជន៍។   ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម ឧត្ដមសេនីយ៏ត្រី សោម ស៊ុន បានផ្ដល់អំណោយ ជូនគ្រួសារដែលជួបនឹងការលំបាកទាំងអស់ចំនួន២៤ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករជំនួន២៥គីឡូក្រាម មី១កេស និងថវិកាចំនួន៦០០០០មុឺនរៀល ដើម្បីជួយដោះស្រាយការលំបាកចំពោះមុខ  អំណោយទាំងនេះបានពីការជួយឧបត្ថម្ភមមកពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន ដែលជាអគ្គស្នងកានគរបាលជាតិ ដែលជាថវិកាចំនួន២លានរៀល និងឯកឧត្ដម អ៊ុត សំអន អភិបាលខេត្ដកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ឧបត្ថម្ភ អង្ករ ចំនួន៥០០គីឡូក្រាម ៕

...

ដោយ៖ ប៊ុន​រិទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print