ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជាប់ទោសពីបទធ្វេសប្រហែស

ចែករំលែក៖

នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ តុលាការយុត្តិធម៌ដែលនៅក្នុង ក្រុមប្រឹក្សាជំនុំជម្រះមានចៅក្រមអាជីព ៣រូប សមាជិករដ្ឋសភា៦រូប និងសមា ជិកព្រឹទ្ធសភា៦រូប បានទទួលស្គាល់ថា លោកស្រីគ្រីស្ទីន ឡាហ្កាដ ពិតជាមិនបាន ធ្វើកំហុសអ្វីមែននៅក្នុងការប្រគល់សំណុំរឿងទៅឲ្យអាជ្ញាកណ្តាលឯកជនដោះ ស្រាយនៅឆ្នាំ២០០៧។ ក៏ប៉ុន្តែតុលាការចាប់កំហុសលោកស្រីនៅត្រង់ថា នៅក្រោយ ពេលដែលអាជ្ញាកណ្តាលចេញសេចក្តី សម្រេចដែលធ្វើឲ្យរដ្ឋត្រូវខាតបង់ប្រាក់ អស់រាប់លានអឺរ៉ូលោកស្រីគ្រីស្ទីន ឡាហ្កាដ មិនបានព្យាយាមប្តឹងជំទាស់នឹងសេចក្តី សម្រេចនេះ។

តុលាការបារាំងកាត់ឲ្យលោកស្រីគ្រីស្ទីន ឡាហ្កាដ ជាប់ពិរុទ្ធពីបទ “ធ្វេសប្រហែស” នៅក្នុងពេលដែលលោកស្រីកាន់តំណែងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងក្នុងចន្លោះ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១១។ ភ្លាមៗក្រោយសេចក្តីសម្រេចរបស់តុលាការ ក្រុមប្រឹក្សាភិបាល IMF បានប្រកាសថា នឹងបើកកិច្ចប្រជុំឆាប់ៗ ដើម្បីជជែកពីជោគវាសនារបស់លោកស្រីឡាហ្កាដ។

គួររំឭកឡើងវិញថា លោកស្រីគ្រីស្ទីន ឡាហ្កាដ ត្រូវជាប់ក្តីក្តាំនៅតុលាការពាក់ព័ន្ធ នឹងការដោះស្រាយវិវាទរវាងរដ្ឋាភិបាល នឹងអតីតម្ចាស់ក្រុមហ៊ុន Adidas។ ក្នុងឋានៈ ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោកស្រី ឡា ហ្កាដ បានអនុញ្ញាតឲ្យយកវិវាទនេះទៅដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ឯកជន ក៏ប៉ុន្តែក្រោយមកគេរកឃើញថា ដំណោះស្រាយដោយអាជ្ញាកណ្តាលឯក ជននេះត្រូវបានធ្វើឡើងដោយមិនត្រឹមត្រូវ ហើយបណ្តាលឲ្យរដ្ឋត្រូវខាតបង់លុយរាប់លានអឺរ៉ូ៕

International Monetary Fund Managing Director Christine Lagarde speaks during a press conference at IMF headquarters on November 30, 2015 in Washington, DC. The International Monetary Fund welcomed China's yuan into its elite reserve currency basket on NOvember 30, recognizing the ascendance of the Asian power in the global economy. AFP PHOTO/MANDEL NGAN / AFP / MANDEL NGAN        (Photo credit should read MANDEL NGAN/AFP/Getty Images)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print