ខ្សឹបដាក់ត្រចៀក៖ ច្រកតំបន់៤០០មានករណីនាំចូលប្រេងនិងហ្គាសគេចពន្ធកាន់តែច្រើនឡើង

ចែករំលែក៖

គេរាយការណ៍ថា ច្រកតំបន់៤០០ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង មានករណីនាំ ចូលប្រេងគេចពន្ធច្រើនឆ្នាំមកហើយ តែស្ថានភាពសព្វថ្ងៃឈ្មួញនិងមន្រ្តីពុករលួយបាន ឃុបឃិតគ្នានាំចូលប្រេងគេចពន្ធកាន់តែច្រើនឡើងៗ។ ប្រភពដដែលបានបញ្ជាក់ថា សកម្មភាពនាំចូលប្រេងគេចពន្ធមានទ្រង់ទ្រាយកាន់តែធំឡើងៗនេះក៏ដោយសារតែថ្នាក់លើរក្សាភាពស្ងៀមស្ងាត់ដែលធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានរិះគន់ថាប្រហែលជា ថ្នាក់លើបានទទួលផលប្រយោជន៍ពីថ្នាក់មូលដ្ឋានហើយទើបមិនចាត់វិធានការទប់ ស្កាត់ ឬបង្រ្កាបខណៈបញ្ហានៅច្រក៤០០សារព័ត៌មានបានផ្សព្វផ្សាយយ៉ាងគគ្រឹក គគ្រេងនោះ ។

ឈ្មួញឈ្មោះ ប៉ោ ឌី និងឈ្មួញ ឈ្មោះ ឃាង ត្រូវបានប្រជាពលរដ្ឋមូលដ្ឋានបញ្ជាក់ថា ជាអ្នកនៅពីក្រោយការនាំចូលប្រេង និងហ្គាសគេចពន្ធ។ ប្រភពដដែលបានបញ្ជាក់ ថា ឈ្មួញបាននាំចូលប្រេង និងហ្គាសក្រោមលក្ខខណ្ឌអនុគ្រោះបន្ធូរបន្ថយពន្ធដែលនោះជាគោលនយោបាយរបស់រដ្ឋាភិបាល តែស្ថានភាពជាក់ស្តែងឈ្មួញបាននាំចូលប្រេងក្នុងចំនួនច្រើនលើសកំណត់ ហើយក្នុងនោះមួយចំនួនធំមិនបង់ពន្ធឲ្យបានត្រឹមត្រូវនោះទេដែលបញ្ហានោះកំពុងតែធ្វើឲ្យខាតបង់ថវិកាជាតិយ៉ាងច្រើន។

ប្រជាពលរដ្ឋស្រុកសំឡូតបានរៀបរាប់ថា ប្រេងសាំង និងហ្គាសភាគច្រើនត្រូវបានឈ្មួញខ្មែរ និងថៃសហការគ្នាដឹកយកមកដាក់នៅតាមព្រំដែននៅពេលថ្ងៃ ហើយនៅពេលយប់ពួកគេបានដឹកបន្តយកទៅចែកចាយនៅតាមដេប៉ូសាំងផ្សេងៗទៀត។ ប្រភពដដែលបានបញ្ជាក់ថា ច្រកតំបន់៤០០មិនត្រឹមតែមានការនាំចូលប្រេងសាំង និងហ្គាសគេចពន្ធនោះទេ តែក៏មានករណីនាំចូលទំនិញគេចពន្ធផងដែរដែលទំនិញ ទាំងនោះភាគច្រើនបានដឹកយកទៅលក់នៅក្នុងទីរួមខេត្តបាត់ដំបង និងតាមបណ្តា ខេត្តជិតខាងផ្សេងទៀត ៕

...

img_1145

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print