ក្រុមហង្សក្រហម Liverpool បានឡើងទៅឈរលេខ២វិញបន្ទាប់ពីយកឈ្នះ ក្រុមម្ចាស់ផ្ទះ Everton ១-០ ក្នុងជំនួបនៃក្របខ័ណ្ឌបាល់ទាត់កំពូលរបស់អង់គ្លេស Premier League សម្រាប់សប្ដាហ៍ទី១៧ ។ ការបន្តឈ្នះរបស់ក្រុមហង្សក្រហមនេះគឺកៀកនឹងក្រុមកំពូលតារាងតោខៀវ Chelsea ដែលចាញ់តែ៦ពិន្ទុប៉ុណ្ណោះ ។
ជ័យជម្នះរបស់ក្រុមហង្សក្រហមកើតឡើងដោយការស៊ុតបាល់បញ្ចូលទីរបស់ខ្សែបម្រើកីឡាករ Sadio Mane នៅម៉ោង បន្ថែមគឺនាទីទី៩០+៤ បន្ទាប់ពីកីឡាករ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Sturridge ស៊ុតលើកទី១បុកនឹងបង្គោលទីហើយកីឡាករ Mane ជាអ្នកបន្ថែមចូលទីក្រុម Everton តែម្តង។ ជ័យជម្នះនេះធ្វើឲ្យអ្នកចាត់ការក្រុមហង្សក្រហមលោក Jurgen Klopp សប្បាយរីករាយយ៉ាងខ្លាំងប៉ុន្តែក៏ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Everton ចាញ់ដោយមិនអស់ចិត្តដែរ ពោលគឺជិតចប់ការប្រកួតទៅហើយនោះ។
ជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool ទទួលបាន៣ពិន្ទុក្រោមការដឹកនាំរបស់លោក Jurgen Klopp បច្ចុប្បន្នបានឡើងទៅឈរ លេខរៀងទី២មាន៣៧ពិន្ទុតាមពីក្រោយលេខ១ Chelsea ចំនួន៦ពិន្ទុ៕
ដោយ៖ ដេវីត