ទីក្រុងអាឡែបប៉ូមិនទាន់ស្ងប់ស្ងាត់ បើទោះរដ្ឋាភិបាលស៊ីរីយកឈ្នះក៏ដោយ

ចែករំលែក៖

ខ្មាន់កាំភ្លើងនៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី១៨ ខែធ្នូ បានបើកការវាយប្រហារទៅលើក្បួនរថយន្តដឹកពលរដ្ឋភៀសខ្លួនចេញពីទីក្រុងអាឡែបប៉ូធ្វើឲ្យពលរដ្ឋរាប់សិបពាន់ នាក់ជាប់គាំងនៅខាងក្នុងដោយដេកនៅក្រោមដំបូលតង់ផ្ទាល់ដី។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា ការជម្លៀស ពលរដ្ឋត្រូវបានពន្យារពេលក្បួនរថយន្តដឹក ជនភៀសខ្លួនលើកទីពីរត្រូវបានវាយប្រហារ បណ្តាលឲ្យឆេះ។

រថយន្តដឹកជនភៀសខ្លួនត្រូវបានអង្គការកាកបាទក្រហម និងអឌ្ឍចន្ទក្រហមតាម ដានយ៉ាងយកចិត្តទុកដាក់។ ការដឹកជញ្ជូន ជនភៀសខ្លួនចេញពីតំបន់ខាងលើមិនទាន់ ពេលធ្វើឲ្យអ្នកទាំងនោះប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំងខ្លាចក្រុមភេរវកម្មវាយបកសម្លាប់ពលរដ្ឋស្លូតត្រង់។

នៅក្នុងសកម្មភាពមួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បាន ប្រកាសថា ស្ថានការណ៍នៅស៊ីរីសព្វថ្ងៃ ជាបរាជ័យរួមរបស់សហគមន៍អន្តរជាតិ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន បានធ្វើសន្និសីទកាសែតលើកចុងក្រោយនាថ្ងៃសុក្រ ទី១៦ ខែធ្នូ មុននឹងផ្ទេរតំណែងទៅឲ្យលោកអគ្គលេខាធិការថ្មីអាន់តូនីញ៉ូ ហ្គូទែរ៉េនៅថ្ងៃទី១ មករា ខាងមុខ។ នៅក្នុងសន្និសីទកាសែតនោះ លោកបាន គីមូន បាននិយាយច្រើនពី បញ្ហាស៊ីរី ពិសេសស្ថានការណ៍នៅក្នុងទីក្រុង អាឡិប។ លោក បាន គីមូន បានទទួល ស្គាល់ពីអសមត្ថភាពរបស់អ.ស.ប.ក្នុងការដោះស្រាយវិបត្តិស៊ីរី តែបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបន្តប្រឹងប្រែងជាបន្តទៀត។

«ទង្វើសម្លាប់ឥតត្រាប្រណីនៅក្នុង ប្រទេសស៊ីរីជាសក្ខីកម្មមួយដែលបញ្ជាក់ពីកង្វះមនសិការពិភពលោក។ សព្វថ្ងៃនេះ ទីក្រុងអាឡិបនៅស៊ីរីប្រៀបបាននឹងវាល ពិឃាត។ គឺជាបរាជ័យរបស់ពិភពលោកនៅចំពោះមុខប្រជាជនស៊ីរី។ បើគ្មានចិត្ត មេត្តាករុណាទេនោះក៏គេមិនអាចរកបានសន្តិភាពដែរ។ យើងទាំងអស់គ្នាជាសាក្សីនៅចំពោះបទឧក្រិដ្ឋកម្មដ៏គួរឲ្យស្អប់ខ្ពើម ហើយជនដែលបានប្រព្រឹត្តទង្វើនេះនឹងត្រូវ ទទួលការកាត់ទោសនៅតុលាការ។

អង្គការសហប្រជាជាតិបានខ្នះខ្នែង ជួយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន តាំងពីកម្លាំងមនុស្ស និងសម្ភារ។ អង្គការសហប្រជាជាតិស្នើឲ្យភាគីពាក់ព័ន្ធទាំង អស់ចូលរួមចាត់វិធានការគ្រប់បែបយ៉ាងដែលអាចធ្វើទៅបានដើម្បីអនុញ្ញាតឲ្យ មានការជម្លៀសជនស៊ីវិលជាថ្មីប្រកបដោយ សុវត្ថិភាពចេញពីទីក្រុងអាឡិប។ ខ្ញុំសូម រម្លឹកជាថ្មីថា អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ច២៤ម៉ោងលើ២៤ម៉ោងដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ក្នុងការជួយ សង្រ្គោះជនស៊ីវិលឲ្យបានច្រើនបំផុត»៕

se

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print