ភ្នំពេញ៖ ស្នងការខេត្តចំនួន៦ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ (ផ្កាយ២) ។
នេះបើយោងតាមព្រះរាជក្រឹត្យដែល ទើបទទួលបាន នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ។
រួមមាន: លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង, លោកឧត្តមសេនីយ៍ អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប, លោកឧត្តមសេនីយ៍ សី គិរី ស្នងការនគរបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ ជូ សំអាន ស្នងការនគរបាលខេត្តកំពង់ធំ, លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ៕