ស្រវឹងស្រាបើករថយន្តលឿនរេចង្កូតបុកឃឿនផ្ទះប្រជាពលរដ្ឋខ្ទេចមួយកំណាត់មុខនិងម្ចាស់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីបើកបររថយន្តកូរ៉ូឡាក្នុងល្បឿនលឿនសង្ស័យស្រវឹងរេចង្កូតធ្លាក់ផ្លូវបុកគំរបលូ ចិញ្ចើមផ្លូវហើយមិនទាន់អស់ល្បឿនហោះទៅបុកឃឿនឥដ្ឋ បាំងព្រំដីបាក់ រីឯរថយន្តខ្ទេចមួយកំណាត់មុខ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ បាននេះកើតកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីបុរសម្នាក់មិនបញ្ចេញឈ្មោះដែលគាត់កំពុងឈរលេងមុខផ្ទះក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញរថយន្តបង្កខាងលើម៉ាក កូរ៉ូឡា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2O-0454 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បើកតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈជិតមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានព្យាយាមជែងរថយន្តមួយគ្រឿងមកខាងស្តាំដៃ ដោយរថយន្តលឿនទប់ចង្កូតមិនបាន ហើយស្រវឹងទៀតនោះ បានរេចង្កូតធ្លាក់ផ្លូវបុកគំរបលូទឹកស្អុយ នៅចញ្ចើមផ្លូវ បណ្តាលឲ្យរថយន្តហោះទាំងកំរោលទៅមុខប្រមាណជាង៣០មែត្រ បុកជាមួយឃឿនឥដ្ឋ បាំងព្រំដី បាក់ខ្ទេចចំណែកឯរថយន្តរកការខូតខាតមួយកំណាត់មុខទាំងស្រុង រីឯម្ចាស់រថយន្តបែកក្បាលឈាមស្រោចមុខសន្លប់ក្នុងរថយន្ត ភ្លាមនោះក៏មានអ្នកដំណើរតាមផ្លូវឃើញ ចូលទៅវាយកញ្ចក់រថយន្តបើកទ្វារយកជនរងគ្រោះជាម្ចាស់រថយន្ត ចេញមកក្រៅ ក្រោយមកទើបមានរថយន្តសាមុយក្លីនិកឯកជនមកដឹកទៅសង្គ្រោះបន្ទាន់។

ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ សាកសួរដំណើររឿង ដោយម្ចាស់ផ្ទះដែលបាក់ឃឿនមិនបានទាមទារសំណងនោះទេ ទើបនគរបាលប្រគល់រថយន្តឲ្យសាច់ញាតិម្ចាស់រថយន្តហៅរថយន្តស្ទួចមកស្ទួចយកទៅជួលជុលដោយខ្លួនឯង៕

img_0404 img_0405

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print