ប៉ូលិសសក្តិ៥ស្រវឹងស្រាបើករថយន្តលឿនជ្រុលបុកពីក្រោយរថយន្តកុងតឺន័ររងខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាប៉ូលិស សក្តិ៥បានបើករថយន្តក្នុងល្បឿនលឿននិងសង្ស័យស្រវឹងបានរេចង្កូតបុកកាងខាងក្រោយរថយន្តកុងតឺន័របណ្តាលឲ្យដាច់កង់មុខនិងខូចខាតផ្នែកខាងឆ្វេងទៅមុខលែងរួច។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខបុរីញ៉ូថោនអូដឹម ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសាក្សីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Nissan Frontier ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-1327 បើកបរដោយបុរសដែលគេស្គាល់ថាជាប៉ូលីសពាក់សក្តិ៥ បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ដោយសារម្ចាស់រថយន្តមានជាតិស្រវឹងក្នុងខ្លួន បានរេចង្កូតរថយន្តមកឆ្វេងដៃ ទៅបុកនឹងកាងខាងក្រោយសម្រាប់ការពាររថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខប្រទេសថៃ 62-2330បើកដោយបុរសជនជាតិខ្មែរ នឹងរួមដំណើរជាមួយបុរសជនជាតិថៃម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងនិងដាច់កង់មុខខាងឆ្វេងយ៉ាងដំណំទៅមុខលែងរួច។

ក្រោយពេលកើតហេតុ នគរបាលជំនាញចរាចរខណ្ឌបានចុះទៅដល់កន្លែងកើរហេតុ ដោយខូចខាតធ្ងន់ធ្ងរ ម្ចាស់ភាគីទាំងសងខាងមិនព្រមព្រៀងគ្នា ទើបជំនាញធ្វើការវាស់វែងយកមករក្សាទុកនៅផ្នែកចរាចរណ៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ៕

image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print