តារាសម្ដែងកញ្ញា ប៉ុបពី ស្រវឹងស្រាបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់២កង់

ចែករំលែក៖

ភ្នំពេញ៖ តារាសម្ដែងភេទទីបី កញ្ញា ប៉ុប ពី បើករថយន្ដទាំងស្ថានភាពស្រវឹងបើកក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវ១កង់ខ្ទាតចេញពីគ្នាប្រហែលជិត២០ម៉ែត្រ ចំណែករថយន្ដដាច់កាឡេកង់ខាងមុខទៅមុខលែងរួច។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រំលងអធ្រាត្រថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ) កែងនឹងផ្លូវលេខ១៥៦ ស្ថិតក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Y-5841 បើកបរដោយតារាសម្ដែងកញ្ញា ប៉ុប ពី ស្ថិតក្នុងស្ថានភាពស្រវឹងស្រា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៥ (ផ្លូវនេហ៍រុ)ទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុបានជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្ម១កង់ខ្ទាតចេញពីគ្នាប្រហែល២០ម៉ែត្រ និងមួយកង់ទៀតខូចខាតបន្តិចបន្តួច ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច ហើយក្នុងហេតុការណ៍នេះដែរគឺមិនបណ្ដាលឲ្យមានអ្នករបួសនោះទេ។

ក្រោយពីបង្កហេតុតារាសម្ដែង កញ្ញា ប៉ុប ពី បានចុះពីរថយន្ដបានត្រឹមឈរសើចនិងចុចទូរស័ព្ទប៉ុណ្ណោះ ដោយមិនបាននិយាយអ្វីទាំងអស់។ ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានសហការណ៍ជាមួយកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយករថយន្ដបង្កព្រមទាំងអ្នកបើករថយន្ដទៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

popi-2 popi-1 popi-3 popi-5 popi-4 popi-6

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print