សម្តេចតេជោ ចងចាំជានិច្ចនូវគំរូវីរភាពអង់អាចក្លាហានរបស់យុទ្ធជនពលីជីវិតក្នុងការរំដោះទឹកដីពីរបបប៉ុលពត

ចែករំលែក៖

វៀតណាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ បានសរសេរថ្លែងបញ្ជាក់នៅលើFacebook Page ថា៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការដែលមានរយៈពេល២ថ្ងៃនៅប្រទេសវៀតណាម( ២០-២១ធ្នូ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ធយុទ្ឋជនពលីកម្ពុជា ចំនួន ៤៩ នាក់ នៅបូជនីយដ្ឋានយុទ្ធជនពលីកម្ពុជា នៅខេត្តដុងណាយ ប្រទេសវៀតណាម។ ច្បាស់ណាស់ គឺមានវិរៈយុទ្ធជន និងពលរដ្ឋជាច្រើនបានស្លាប់នៅក្នុងការចូលរួមរំដោះប្រទេសពីរបបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ។

ដោយឡែក យុទ្ឋជនដែលបានពលីអាយុជីវិតទាំង៤៩នាក់នេះគឺជាយុទ្ឋជនស្មោះត្រង់បំផុតដែលបានរួមដំណើរបម្រើការងារជាកូនទាហានផ្ទាល់របស់ សម្តេចតេជោ ក្នុងភារកិច្ចដ៏ថ្លៃថ្លារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩)។ ទោះពួកគេ បានពលីអាយុជីវិតនៅទីណាក៏ដោយ ក៏ សម្តេចតេជោ នៅតែចងចាំជានិច្ចនូវគំរូវីរភាពអង់អាចក្លាហានរបស់ពួកគេ ហើយបានរៀបចំកន្លែងបូជនីយដ្ឋានបូជាសមរម្យដើម្បីគោរពរំលឹកវិញ្ញាណក្ខន្ធ។

សូមវិញ្ញាណក្ខន្ធយុទ្ធមិត្តទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយសូមសុខសន្តិភាពបន្តកើតមាននៅកម្ពុជាជានិច្ចនិរន្តន៍៕

spm spm1 spm2 spm3 spm4 spm5 spm6 spm7 spm8 spm9 spm10 spm11

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print