ព្រមព្រៀង​រួមភេទ​តែ​ខុស​ច្បាប់​ព្រោះ​ជា​អនីតិជន​ ៖​ តុលាការ​ឃុំ​ខ្លួន​យុវជន​វៀតណាម​ម្នាក់​

ចែករំលែក៖

ភ្នំពេញ:យុវជនវៀតណាមម្នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីស៊ើបអង្កេតករណីរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។ ករណីនេះ ជាការព្រមព្រៀងរួមភេទ តែដោយសារជនរងគ្រោះជាអនីតិជនអាយុក្រោម១៥ឆ្នាំ ច្បាប់កំណត់ថាទោះព្រមព្រៀងក៏មានទោសដែរ ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បញ្ជាក់កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ថា លោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនយុវជនឈ្មោះ ប៊ែ តឹង ហៅសីហា អាយុ១៩ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ”រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ” តាមមាត្រា៤២ច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ។

សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ក្មេងស្រីរងគ្រោះ បានសម្រាកនៅផ្ទះតែម្នាក់ឯង ។ ពេលនោះ ជនសង្ស័យ ប៊ែ តឹង ដែលជាអ្នកស្គាល់គ្នា បានមកផ្ទះជនរងគ្រោះ និយាយសុំស្រឡាញ់ និងសុំរួមភេទ ដោយសន្យាចូលស្តីដណ្តឹង ធ្វើជាប្រពន្ធ ។ ពេលនោះ ក្មេងស្រីរងគ្រោះ ក៏បានយល់ព្រមរួមភេទជាមួយ បានសម្រេចមួយលើក ។

លុះដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅម៉ោងប្រមាណ ១២៖៣០នាទី ថ្ងៃត្រង់ ឈ្មោះ ផន រុំ បានឃើញទឹកមុខ ជនរងគ្រោះ ស្លេកស្លាំង ខុសពីធម្មតា មានការសង្ស័យ បានសួរដេញដោល ជាច្រើនលើក ទើបក្មេងស្រីរងគ្រោះ ព្រម និយាយប្រាប់ ពីរឿងហេតុ ដែលបានរួមភេទ ជាមួយជនសង្ស័យឈ្មោះ ប៊ែ តឹង ។ បន្ទាប់មក ម្តាយជនរងគ្រោះ និងក្រុមគ្រួសារ បានទៅនាំខ្លួនជនសង្ស័យ ប៊ែ តឹង ហៅ សីហា ដែលកំពុងស្នាក់នៅ ទូកមាត់ទន្លេបាសាក់ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មកប្រគល់ឲ្យនគរបាល ប៉ុស្តិ៍ចាក់អង្រែលើ តែម្ដង ៕

img_6378

...

ដោយ:ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print