ទារកម្នាក់ត្រូវ​ឪពុកម្តាយយកទៅបោះប្លងចោលនៅភ្លឺស្រែ បានបុរសចិត្តធម៍រើសយកទៅចញ្ចឹម

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ ទារកសែនអភព័្វម្នាក់ត្រូវបានម្តាយចិត្តអប្រិយ៍បង្កើតឲ្យឃើញពន្លឺថ្ងៃហើយបែជាយកទៅបោះផ្លុងចោលនៅភ្លឺស្រែ ប៉ុន្តែដោយសារតែបុណ្យពីអតិតជាតិទើបជួបនិងបុរសចិត្តធម៍រើសយកទៅចិញ្ជឹមជាកូនរបស់គាត់តែម្តង ។

ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅវេលាម៉ោង ១១ និង ០៥ នាទី ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចលើភ្លឺស្រែ ខាងត្បូងភូមិបង្គៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ប្រភពពីសម្មត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានបុរសម្នាក់ ឈ្មោះ ស្តើង ថេង ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដារលិច ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទៅស្រែរបស់ខ្លួនប្រមូលកន្តាប់ស្រូវ នៅខាងត្បូងភូមិបង្គៅ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ខណៈពេលទៅដល់ស្រែរបស់គាត់បានឃើញទាយកអាយុប្រហែលពីរទៅបីថ្ងៃរុំដោយក្រណាត់ពណ៍ផ្ទៃមេឃនៅលើភ្លឺស្រែនោះ ដោយមិនដឹងថាម្តាយឪពុកក្មេងនោះនៅឯណាហើយយកមកបោះប្លុងចោលគួឲ្យសង្វេក ។

សម្មត្ថកិច្ចបានបន្តថា ក្រោយមកបុរសខាងលើបានយកក្មេងនោះមកកាន់ប៉ុស្តិ៍នគរបាលដារដើម្បីរៀបរាប់ប្រាប់ពីហេតុការណ៍ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលដារបានធ្វើកំណត់ហេតុ និងរបាយការណ៍គោរពជូនលោកអធិការ ទើបគាត់បានសំរេចចិត្តយកទារកនោះទៅចិញ្ជឹមធ្វើរជាកូនរបស់គាត់តែម្តង ៕

image image

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print